Tuesday, September 26, 2017

ប្រជាពលរដ្ឋជាច្រើន​រយនាក់រស់នៅ​ប្រទេសចំនួន៣​ បានចូលជា​សមាជិក​គណបក្ស​ប្រជាជនកម្ពុជា​

បងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ដែលរស់នៅក្នុងប្រទេសចំនួន៣ រួមមានប្រទេសអាល្លឺម៉ង់ ស្វីស និង ប្រទេសអង់គ្លេស បានចូលរួមក្នុងពិធីប្រកាសសមាជិកគណបក្សប្រជាជនកម្ពុជា និងទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសក្នុងពេលដែលលោកទៅបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំក្រុមការងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស របស់គណបក្សប្រជាជនកម្ពុជា គឺជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលមានឆន្ទៈគាំទ្រ ការស្រលាញ់ ដើម្បីចូលរួមសកម្មភាពគណបក្ស ហើយការរៀបចំនេះក៏មិនខុសពីគណបក្សនយោបាយដទៃ ដែលបានធ្វើសកម្មភាពកន្លងមក នៅក្រៅប្រទេសផងដែរ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាប្រជនកម្ពុជា នៅជាមួយប្រជាជន បម្រើប្រជាជនព្រោះយើងមានគោលការច្បាស់ គឺជួយប្រជាជនគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេសរួមមាននិស្សិត ប្រជាពលរដ្ឋ កម្មករ ពលករជាដើម។ លោកបន្តថា យើងមានឆន្ទៈរួមគ្នា យើងឱ្យតម្លៃគណបក្សនេះ ព្រោះបានជួយជីវិតមនុស្សព្រមទាំងហ៊ានលះបង់ជីវិត តស៊ូស្វែងរកសុខសន្តិភាព ជូនប្រជាជនមកដល់ថ្ងៃនេះ នឹងថ្លែងអំណរគុណដល់សមាជិកចំពោះការទុកចិត្ត ការផ្តល់តម្លៃទៅលើអ្វីដែលគណបក្សបានធ្វើចំពោះជាតិមាតុភូមិ៕






No comments:

Post a Comment