Tuesday, September 26, 2017

ក្រសួងបរិស្ថាន ចុះអនុស្សរណៈចងសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើបឋកថាដល់នាយ ពលទាហាន និងចុះអនុស្សរណៈស្តីពីការចងសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១នៅខេត្តស្ទឹងត្រែង។ ក្រៅពីពិធីសំណេះសំណាល លោក សាយ សំអាល់ ក៏នឹងបើកវគ្គបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្សក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី១ផងដែរ។
ក្រសួងបរិស្ថាន ក៏បានផ្តល់អំណោយជាថវិកា និងស្បៀងជូននាយទាហាន នាយទាហានរង និងពលទាហានចំនួន៨៧៥នាក់ និងមន្ត្រីឧទ្យានុរក្សចំនួន៨៥នាក់។ បន្ថែមពីនេះ ក្រសួងបរិស្ថានបានផ្តល់ជូនGPS ដល់មន្ទីរបរិស្ថានខេត្តទាំង៥ រួមមាន ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំ៕





No comments:

Post a Comment