Thursday, August 17, 2017

លោក Trump បាន​ចាប់​ដៃ​ជា​មួយ​អ្នក​ស្នង​តំណែង​ផ្តាច់​ការ​របស់​ថៃ​

​​​​​​​​​​​​​​​​​​​​​កាល​ពី​ថ្ងៃ​អង្គារ​ទី​៨ ខែ​សី​ហា លោក Rex Tillerson ដែល​ជា​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​សហ​រដ្ឋ​អា​មេ​រិក បាន​មក​បំពេញ​ទស្ស​ន​កិច្ច​នៅ​ក្នុង​ទី​ក្រុង​បាង​កក គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​នៅ​ក្នុង​តំបន់​។ របៀប​វារៈ​សំខាន់​ គឺ​ទំនាក់​ទំនង​របស់​ថៃ​ជា​មួយ​នឹង​កូរ៉េ​ខាង​ជើង ប៉ុន្តែ​លោក Tillerson ក៏​បាន​បញ្ជាក់​ផង​ដែរ ពី​ការរៀប​ចំ​សម្រាប់​នាយក​រដ្ឋ​មន្រ្តី Prayut Chan-ocha ដើម្បី​ឱ្យ​ទៅ​បំពេញទស្សន​កិច្ច​នៅ​ក្នុងទី​ក្រុង​វ៉ា​ស៊ីន​តោន នៅ​ខែ​តុ​លា ឆ្នាំ​២០១៧ និង​បាន​សម្តែង​ការ​គោរព​ចំពោះព្រះ​សព​​អតីត​ព្រះ​មហា​ក្សត្រ​​ Bhumibol Adulyadej។
អវត្ត​មាន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ពី​ការ​លើក​ឡើង​របស់​លោក Tillerson គឺ​ធ្វើ​ឱ្យ​មាន​ការ​រិះ​គន់​ពី​ការ​ធ្លាក់​ចុះ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រ​ទេស​ថៃ។ វិធី​សាស្រ្ត​ដ៏​ច្បាស់​លាស់​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់​នៃទំនាក់​ទំនង​រវាង​ថៃ និង​អា​មេ​រិក ដែល​មាន​ភាព​រង្គោះ​រង្គើ​យ៉ាង​ខ្លាំង បន្ទាប់​ពី​រដ្ឋ​ប្រ​ហារ​យោ​ធា​កាល​ពី​ឆ្នាំ​២០១៤ ដែល​ដឹក​នាំ​ដោយ​លោក Prayut។
នេះ​គឺ​ជា​ទំនាក់​ទំនង​ល្អូក​ល្អឺន​ ដែល​បាន​គំរាម​កំហែង​ជា​អចិន្រ្តៃយ៍​ដល់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ដែល​កំពុង​តែ​ជួប​បញ្ហា​រួច​ស្រេច​ទៅ​ហើយ​នៅ​ក្នុង​ប្រ​ទេស​ថៃ។
នៅ​ក្នុង​ប្រ​ទេស​ថៃ និមិត្ត​រូប​គឺ​មាន​សារៈ​សំខាន់​ណាស់។ នៅ​ក្នុង​ពេល​សង្រ្គាម​ត្រ​ជាក់ ការ​ប្រ​កាស​ពី​គាំទ្រ​របស់​អា​មេ​រិក​ចំពោះ​​របប​ផ្តាច់​ការ គឺ​វាមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​​ជួយ​ធានានូវ​ការ​គ្រប់​គ្រង​របស់​យោធាភូមិន្ទ​ថៃ។
ប្រ​ទេស​ថៃ​នាពេល​នេះ​មាន​ព្រះ​មហា​ក្សត្រ​ថ្មី គឺ​ Maha Vajiralongkorn ដែល​ឥរិយាបទខុស​ប្រ​ក្រតី និង​បុគ្គលិក​លក្ខណៈ​ដ៏​រឹង​មាំ​របស់​ទ្រង់​បាន​ជួយ​ធ្វើ​ឱ្យ​ការគ្រប់​គ្រង​បែប​ផ្តាច់​ការ​មាន​ស្ថិរ​ភាព​។ ការ​បោះ​ឆ្នោត​ត្រូវ​បាន​គេ​កំណត់​នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​បាន​ចែង​​បន្ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​ស្ថាប័ន និង​និមិត្ត​រូប​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​មួយ​ចំនួន​ជា​ជាង​លើក​កម្ពស់វា។
នា​ពេល​កន្លង​មក​ រដ្ឋ​ការរបស់​​លោក Obama បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រ​ទេស​ថៃ​បានដើរ​ខុស​ផ្លូវ​​​ ហើយ​ទំនាក់​ទំនង​ជា​និមិត្ត​រូប និង​មិត្ត​ភាព​ ដែល​បានជួយ​ធានា​ដល់​ការ​កាន់​អំណាច​នៃ​របប​យោ​ធាឱ្យ​មាន​ការ​​ធ្លាក់​ចុះ​យ៉ាង​ឆាប់​​​។ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ប្រ​ទេស​ថៃ​បរាជ័យ​មិន​បាន​ទទួល​អាសនៈ​មិន​អចិន្រ្តៃយ៍​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ដែល​ទទួល​បាន​ពិន្ទុ​ចាញ់​ប្រ​ទេស Kazakhstan គួរ​ឱ្យ​អា​ម៉ាស់​ គឺ​ទទួល​បាន​​សម្លេង​ឆ្នោត​គាំទ្រ​ត្រឹម​៥៥ ទល់​នឹង​១៩៣។
ប៉ុន្តែ​ការ​ជាប់​ឆ្នោត​របស់​លោក Donald Trump បាន​ធ្វើ​ឱ្យ​ស្រ​អាប់​ដល់​មុខ​មាត់​របស់​ប្រ​ទេស​ថៃ​ ក្នុង​នាម​ជា​ប្រ​ទេស​ប្រ​ជា​ធិប​តេយ្យ​អាច​នឹង​វិល​ទៅ​រក​ទំនាក់​ទំនង​ធម្ម​តា​ ដែល​នឹង​រុញ​ច្រាន​ប្រ​ទេស​នោះ​ឱ្យ​ក្លាយ​ទៅ​ជា​ប្រ​ទេស​ផ្តាច់​ការ។ អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​រហូត​មក​ដល់​ឥឡូវ​នេះ ជន​ជាតិ​ថៃ​ដែល​ប្រ​ឆាំង​នឹង​លោក Thaksin បានប្រ​មូល​ផ្តុំគ្នា​ប្រ​ឆាំង​នឹង​ទូរទស្សន៍ CNN និង​សមភាគី​របស់​ខ្លួន​ថា​ មិន​អាច​ជឿទុក​ចិត្ត​បាន ដែល​​ជំហរនេះ​ដូច​គ្នា​​​នឹង​ការ​ប្រ​កាស​ប្រ​ចាំ​ថ្ងៃ​របស់​លោក Trump ថាជា​ព័ត៌​មាន​ក្លែង​ក្លាយ។ ដោយ​បាន​បដិសេធនូវ​​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​សំខាន់នោះ ពួក​អភិរក្សនិយម និង​ពួក​អ្នក​គាំទ្រ​រាជានិយម​បាន​ក្លាយ​ទៅ​ជា​ក្រុម​អ្នក​ជាតិ​និ​យម​ថៃ​ ហើយ​អ្នក​សារ​ព័ត៌​មាន​អា​មេ​រិក​ស្តាំ​និយម​ ក៏​បាន​​​បញ្ជាក់​ជា​ថ្មី​នូវ​គោល​ជំហរ​នយោ​បាយ​របស់​ពួក​គេ​ដែរ៕

​ប្រភព: East Asia Forum ចុះថ្ងៃទី១៥ ខែ​​​​​​សី​ហា​​​ ឆ្នាំ២០១៧

No comments:

Post a Comment