Thursday, August 17, 2017

ចាប់ពីថ្ងៃទី១៧-២០ ខែសីហានេះ កម្ពុជាទទួលរងសម្ពាធទាបពីសមុទ្រចិន បង្កឱ្យមានភ្លៀង ខ្យល់កន្ដ្រាក់ និងរន្ទះ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧  កម្ពុជានឹងទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ។
តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋត្រូវមានប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើងច្រើន ជាពិសេសបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រ ៕

សូមអានសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងដូវខាងក្រោមនេះ៖

No comments:

Post a Comment