Thursday, August 17, 2017

តើចិនឆ្លាត ឬក៏គ្រាន់តែសំណាង?

វាគឺជាពេលវេលាដែលត្រូវទិញភាគហ៊ុននៅអាស៊ី។ ជាការពិត កាលពីថ្ងៃសុក្រ គឺជាពេលវេលាដែលត្រូវទិញភាគហ៊ុនអាស៊ី។ នៅខាងក្រៅប្រទេសជប៉ុន ភាពធូស្បើយមួយបានធ្វើឱ្យតម្លៃភាគហ៊ុនកូរ៉េ ចិន និងអាស៊ីអាគ្នេយ៍មានភាពប្រសើរឡើង ដោយក្នុងនោះ សន្ទស្សន៍ Hang Seng របស់ចិនបានកើនឡើង ១,២៧ភាគរយ។ ទីផ្សារមានសភាពល្អ ហើយក្រុមអ្នកវិភាគគឺជាអ្នកខុស។
កំហុសឆ្គងដែលបន្តកើតមានឡើងចំពោះការសាកល្បង ICBM នៅថ្ងៃទី២៨ ខែកក្កដា របស់កូរ៉េខាងជើងជិតត្រូវបញ្ចប់ហើយ។ គោលនយោបាយរបស់អាមេរិក គឺស្ថិតក្នុងដៃរបស់ក្រុមយោធា ដូចជា ឧត្តមសេនីយ៍ Mattis ឧត្តមសេនីយ៍ McMaster និងឧត្តមសេនីយ៍ Kelly ដែលពួកគាត់មិនជឿថា អាមេរិកជ្រើសរើសយកវិធានការយោធានោះទេ។ ក្រុមក្បាលរឹងនៅសេតវិមានកំពុងមានបញ្ហា ហើយសារព័ត៌មានថ្មីមួយកំពុងរាយការណ៍ថា ប្រធានយុទ្ធសាស្រ្តលោក Steve Bannon កំពុងសំងំលាក់ខ្លួនហើយ។ ទីក្រុងប៉េកាំងមានការរីករាយទៅនឹងការចរចាជាមួយអាមេរិក ដែលនឹងផ្តល់មកវិញនូវសម្បទានពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

ប្រសិនបើប៉េកាំងដោះស្រាយវិបត្តិកូរ៉េខាងជើងនោះ វាមិនមែនជាការល្អសម្រាប់ចិននោះទេ។​ ក្នុងពេលនេះ ការលេចធ្លោរបស់អាមេរិកនៅក្នុងតំបន់បានធ្លាក់ចុះ ហើយតួនាទីជាអ្នកសម្របសម្រួលសន្តិភាពរបស់ប៉េកាំងកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ពុំមានភស្តុតាងដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍កាលពីសប្តាហ៍មុន បានកើតឡើងដោយសារផែនការរបស់ចិននោះទេ។ ឧត្តមគតិដែលគេកត់សម្គាល់នោះគឺថា លោក Kim Jong-un អាចនឹងបង្កើតសង្រ្គាម ប្រសិនបើបើខ្លួនធ្លាក់ដល់ស្ថានភាពមួយ ហើយពេលនោះ ចិននឹងមិនអាចគ្រប់គ្រងបានទេ។ ជាការពិត នេះគឺជាអ្វីដែលមេដឹកនាំកូរ៉េខាងជើងចង់ឱ្យពួកយើងគិតអំពីបញ្ហានេះ ហើយប្រហែលជាអ្វីដែលទីក្រុងប៉េកាំងចង់ឱ្យយើងដឹងពីបញ្ហានេះដែរ។ ដូចលោកស្រី Hillary Clinton បាននិយាយថា “តើឥឡូវវាយ៉ាងម៉េច?” ចិនឈ្នះលើចំណុចនេះ។
សេវាស៊ើបអង្កេតណ៍របស់ប្រទេសលោកខាងលិច មិនអាចចូលយកព័ត៌មានសម្ងាត់ពីទីក្រុង Pyongyang បានទេ ដូច្នោះ យើងបានត្រឹមតែទាយថា តើអ្វីនឹងកើតឡើង។ ផ្ទុយទៅវិញ យើងអាចនិយាយបានថា ការប្រើប្រាស់កម្លាំងយោធា មិនមែនជាជម្រើសមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោននោះទេ។
ដូចទីប្រឹក្សាផ្នែកសន្តិសុខជាតិលោក Mc Master បាននិយាយថា “យើងមិនខិតជិតដល់ដំណាក់កាលសង្រ្គាមទេ កាលពីសប្តាហ៍មុន” បើទោះបីជា ប្រធានាធិបតី Trump ថ្លែងថា នឹងបាញ់កំទេចដោយមិនញញើតក៏ដោយ (fire and fury)” អាមេរិកមិនខិតជិតសង្រ្គាមជាមួយកូរ៉េខាងជើង ដូចអ្នកមួយចំនួនគិតនោះទេ។ ប្រសិនបើអាមេរិកវាយប្រហារកូរ៉េខាងជើង កូរ៉េខាងជើងនឹងវាយប្រហារកូរ៉េខាងត្បូង។ ការវាយប្រហារដោយអាវុធនុយក្លេអ៊េរលើកូរ៉េខាងជើងពិតណាស់ នឹងអាចកម្ទេចរបបនេះចោល ក៏ប៉ុន្តែ ការសាយភាយនៃឥទ្ធិពលអាវុធនេះ នឹងសម្លាប់ប្រជាជនកូរ៉េខាងត្បូងផងដែរ។
របបកូរ៉េខាងជើង ប្រហែលជារបបមួយឆ្កួតលីលា ក៏ប៉ុន្តែ ការសាកល្បងសមត្ថភាពនុយក្លេអ៊ែរ ICBM នៅថ្ងៃទី៤ និងទី ២៨ ខែកក្កដាកន្លងទៅ ជាវិធានការដ៏រសើបមួយ។ គេគិតថា កូរ៉េខាងជើងមិនអាចធ្វើការគំរាមកំហែងដោយប្រើប្រាស់អាវុធប្រភេទនេះភ្លាមៗនោះទេ ក៏ប៉ុន្ត អាចមានលទ្ធភាពមួយនៅរយៈពេលមធ្យមខាងមុខ។ សកម្មភាពរបស់កូរ៉េខាងជើង អាចឱ្យធ្វើអាមេរិកគិតថា ទីក្រុង Pyongyang មានអាវុធនុយក្លេអ៊ែរ និងកាំជ្រួចតិចតួច ឬក៏មិនទាន់មានសមត្ថភាពបំពាក់ក្លាយគ្រាប់នុយក្លេអ៊ែរទេ។
ក៏មានកត្តា ដែលធ្វើឱ្យអាមេរិកគិតថា តើកូរ៉េខាងជើងអាចផលិតមីស៊ីលដោយគ្មានការជួយពីចិនបានទេ។ មីស៊ីលរបស់កូរ៉េខាងជើងត្រូវបានគេជឿថា មានមូលដ្ឋានពីរុស្ស៊ី និងជំនួយពី Pakistan។
វាមិនទាន់ច្បាស់ថា តើកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងពុំមានជំនួយពីចិន ឬក៏យ៉ាងហោចណាស់ផ្នែកសំខាន់ៗរបស់មីស៊ីលទាំងនោះ នាំពីក្រុមហ៊ុនចិន ឬយ៉ាងណានោះទេ។ សេដ្ឋកិច្ចរបស់កូរ៉េខាងជើងច្បាស់ណាស់គឺពឹងផ្អែកពីចិន។ ផ្ទុយទៅវិញ​ចិនបានងាកខ្លួនឆ្ងាយពីកម្មវិធីនុយក្លេអ៊ែររបស់លោក Kim Jong-un ហើយបានធ្វើការរិះគន់ចំពោះសកម្មភាពបង្កហេតុថ្មីៗរបស់គាត់ផងដែរ ថ្មីៗនេះ។
មហ្ឆិតានៃតួនាទីរបស់ចិនគឺពាក់ព័​ន្ធនឹងទីក្រុងវ៉ាស៊ីនតោន។ ចិនអាចអះអាងអំពីឥទ្ធិពលគ្រប់គ្រាន់លើទីក្រុង Pyongyang ដើម្បីទាមទារសម្បទានជាច្រើនពីទីក្រុងវ៉ាស៊ីនតោន។ ថាតើវាយ៉ាងណានោះ ទីក្រុងប៉េកាំងបានរៀបចំតាមផ្លូវនេះ វាគឺជាចំណុចដ៏មានសំណាងមួយរបស់ចិន។
ជាឧទាហរណ៍ ប្រធានាធិបតី Trump មានផែនការផ្តល់នូវគោលនយោបាយមួយ ដើម្បីឆ្លើយតបទៅនឹងពាណិជ្ជកម្មជាមួយចិន ដែលថា បានលួចកម្មសិទ្ធិបញ្ញា ក៏ដូចជា ឧត្តមធនរបស់ចិនលើដែកថែប និងការនាំចេញទំនិញ។ អ្នកធ្វើផែនការរបស់សេតវិមាន បានរំពឹងថា គោលនយោបាយនេះ នឹងអាចដោះស្រាយផលលើសពាណិជ្ជកម្ម ៣៥០ ពាន់លានដុល្លាររបស់ចិនជាមួយអាមេរិក។ សេតវិមាន បាន និងកំពុងពិចារណាលើវិធានការមួយចំនួនដើម្បីលុបចោលការផ្ទេរឧស្សាហកម្មបច្ចេកទេសទំនើបពីសហរដ្ឋអាមេរិកទៅកាន់ចិន ព្រមជាមួយនឹងបញ្ហាសេដ្ឋកិច្ចផងដែរ។
ចិនអាចបង្អាក់ដល់សកម្មភាពនៃរបបរបស់ទីក្រុង Pyongyang ហើយក៏អាចទាមទារសម្បទានពីសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់វិធានការនេះដែរ។ លោក Xi មិនចង់មានសង្រ្គាមទេ ហើយលោក Kim Jong-un ក៏ដូច្នោះដែរ គឺដើម្បីរបបរបស់គាត់នៅរស់រានមានជីវិត។ ក្នុងឋានៈជាអ្នកស្ថិតក្នុងក្រញាំរបស់ចិន លោក Kim គឺជាអ្នកដែលមានប្រយោជន៍បំផុតសម្រាប់ទីក្រុង Pyongyang។ ការបង្កើតឱ្យមានសង្រ្គាមពាក្យសម្តីរវាងអាមេរិក និងកូរ៉េខាងជើង គឺជាកត្តាដែលអាចទាញផលប្រយោជន៍ច្រើនពីចិន។ វាគឺជាចំណុច ឈ្នះ-ឈ្នះ របស់ទីក្រុងប៉េកាំង ហើយជាចំណុច ចាញ់-ចាញ់ សម្រាប់ទីក្រុង Washington។
ជាការពិត លោក Trump អាចទៅរកលោក Xi  ហើយប្រើប្រាស់វិបត្តិកូរ៉េនេះ ជាបរិបទដើម្បីបោះបង់ចោលចេតនារបស់អាមេរិក ក្នុងការដាក់ប្រព័ន្ធការពារមីស៊ីលជុំវិញពិភពលោក ដែលជាសកម្មភាពមួយដែលទីក្រុងប៉េកាំង និងទីក្រុង Moscow គិតថា ជាកត្តាផ្លាស់ប្តូរយុទ្ធសាស្រ្តដ៏ធំរបស់អាមេរិក៕

ប្រភព : Asia Times ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧

No comments:

Post a Comment