Thursday, August 17, 2017

បែកធ្លាយ NDI រៀបចំយុទ្ធសាស្ត្រ ជួយ CNRP ផ្តួលរំលំបក្សកាន់អំណាច

នៅយប់ថ្ងៃទី១៦ ខែសីហា  ទំព័រហ្វេសប៊ុក កូន ខ្មែរ បានបង្ហោះផ្សាយនូវអត្ថបទ ដោយមានភ្ជាប់ជាមួយរូបភាពឯកសារ៥សន្លឹក ដែលរៀបរាប់ពីគម្រោងផែនការទុច្ចរិត ដែលអង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា ហៅកាត់ថា NDI (National Democratic Institute) រៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយ CNRP ដើម្បីដណ្តើមប្រៀបឈ្នះលើបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលបានចុះផ្សាយដោយទំព័រហ្វេសប៊ុក កូន ខ្មែរ៖
បែកធ្លាយ NDI រៀបចំយុទ្ធសាស្ត្រ ជួយ CNRP ផ្តួលរំលំបក្សកាន់អំណាច
តាមរយៈឯកសារ បណ្តុះបណ្តាលរបស់ NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា) រៀបចំសម្រាប់ CNRP នៅខែមិនា ឆ្នាំ២០១៧ ដែលយើងខ្ញុំទើបតែទទួលបាន គឺបង្ហាញយ៉ាងច្បាស់ពីគម្រោងផែនការទុច្ចរិត ដែលអង្គការក្រៅរដ្ឋាភិបាលមួយនេះ រៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយ CNRP ដើម្បីដណ្តើមប្រៀបឈ្នះលើបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន។
វគ្គបណ្តុះមនោគមន៏វិជ្ជា របស់ NDI រយៈពេលពីរថ្ងៃ (ពីថ្ងៃទី ១៤ – ១៥ ខែមិនា ២០១៧) នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ មានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ CNRP ក្នុងនោះមាន លោក កឹម សុខា ប្រធានគណបក្ស, លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំ CNRP សំខាន់ៗជាច្រើនរូប រួមទាំងសកម្មជនឈានមុខរបស់បក្សនេះ។
ប្រភពពីមន្ត្រីផ្ទៃក្នុងបក្សសង្គ្រោះជាតិ ដែលបានទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលរៀបចំដោយ NDI នេះ និងយោងលើឯកសារសម្រាប់បង្រៀនរបស់ NDI បានបង្ហាញឱ្យយើងខ្ញុំដឹងថា NDI បានណែនាំ CNRP ឱ្យប្រើពាក្យស្លោកជាផ្លូវការ និងជំរុញឱ្យឃោសនាតៗគ្នាថា ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ គណបក្សសង្គ្រោះជាតិនឹងឈ្នះ។ យោងតាមឯកសារបែកធ្លាយនេះ គណបក្សសង្គ្រោះជាតិ នឹងផ្សព្វផ្សាយសារនេះ ចាប់ពីពេលឥឡូវតទៅ ជាពិសេសបង្កើនការផ្សព្វផ្សាយពាក្យចចាមអារាមឱ្យខ្ទរខ្ទាឡើង ៥ថ្ងៃមុនការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ តាមផែនការ NDI បានប្រាប់នូវល្បិចកលនេះ ទៅ CNRP ឱ្យរកប្រព័ន្ធផ្សព្វផ្សាយដែលតែងតែវាយប្រហារលើរដ្ឋាភិបាល ឧទាហរណ៏ Cambodia Daily – Phnom Penh Post និងវិទ្យុដែលទទួលលុយជំនួយពីប្រទេសមហាអំណាច ចុះផ្សាយសារនយោបាយនេះនៅទំព័រមុខ និងឱ្យសហការជាមួយវិទ្យុទាំងនោះ ធ្វើការផ្សព្វផ្សាយឱ្យបានខ្លាំងក្លា នៅមុនថ្ងៃប្រកាសលទ្ធផលបោះឆ្នោត។
សកម្មជន CNRP ដែលចូលរួមក្នុងការប្រជុំជាមួយ NDI នោះបានប្រាប់ថា NDI មានជំនឿជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយសារថាបក្សសង្គ្រោះជាតិឈ្នះឆ្នោត គេនឹងនាំគ្នានិយាយតៗគ្នាពីម្នាក់ទៅម្នាក់ ក្នុងអ្វីមួយដែល NDI ចាត់ទុកថា ជាយុទ្ធសាស្រ្តមួយ ដ៏មានឥទ្ធិពល បូកបញ្ចូលជាមួយការប្រើប្រាស់ឧបករណ៏ចំរុះ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដោយអះអាងប្រាប់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិថា «រៀបចំយុទ្ធសាស្ត្រស៊ីជម្រៅប៉ុណ្ណឹងហើយ បើ CNRP នៅតែចាញ់ឆ្នោត គឺមកពីបក្សកាន់អំណាចជាអ្នកបោកប្រាស់» ( I think you can win the next election. Failure to do so will be caused by CPP cheats) ។
លើសពីនេះទៅទៀត នៅក្នុងឯកសារនោះ NDI ក៏បានរៀបចំផែនការយុទ្ធសាស្ត្រជាជំហ៊ានៗ និងរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់ ឱ្យ CNRP និងបញ្ជាឱ្យបក្សនេះត្រូវតែអនុវត្តន៍តាម ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជាតិ។
យើងខ្ញុំសូមបញ្ចេញនូវឯកសារសំងាត់មួយចំនួនសិនចុះ ដែលបង្ហាញយ៉ាងច្បាស់ថា NDI ពិតជាបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជាពិសេសបានចូលជ្រៅ និងសហការយ៉ាងពេញលេញទាំងគំនិត និងយុទ្ធសាស្រ្តដើម្បីជួយបក្សប្រឆាំងក្នុងការបោះឆ្នោតជាច្រើនអណត្តិមកហើយដែលក្នុងនោះមិនមែនមានតែអង្គការ NDI មួយប៉ុណ្ណោះទេ គឺមានអង្គការមួយចំនួនទៀតបាននៅពីក្រោយខ្នងបក្សប្រឆាំង។

ការពិនិត្យទិដ្ឋភាពផ្លូវច្បាប់អំពីឯករាជ្យភាព និងសកម្មភាពរបស់ NDI យ៉ាងណានោះ យើងខ្ញុំយល់ថាជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ៕







No comments:

Post a Comment