Monday, July 17, 2017

ក្រសួង​ការងារ និង​អភិបាលខេ​ត្តកោះកុង រួមគ្នា​ផ្សព្វផ្សាយ​អំពីគោល​​នយោ​បាយអ​ភិវឌ្ឍន៍​វិស័យ​​ការងារ​ ដល់​កម្មករ​និយោ​ជិត


លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី មិថុនា ភូថង អភិបាល​​ខេត្តកោះកុង អញ្ជើញជាអធិបតីក្នុង​ពិធីសំណេះសំណាលនិងផ្សព្វផ្សាយ​អំពីគោលនយោបាយ​អភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិតស្នាក់នៅបន្ទប់ជួល ផ្ទះជួល ក្នុងក្រុងខេមរភូមិន្ទ នៅ​សាលមហោស្រព​ខេត្តកោះកុង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ សម្រាប់ចុះ​ផ្សព្វផ្សាយ​អំពី​យុទ្ធ​សាស្រ្ត ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ វិធានការទប់​ស្កាត់វិវាទការងារ កូដកម្ម បាតុកម្ម និងគ្រោះថ្នាក់ការងារ, អត្ថប្រយោជន៍របបសន្តិសុខសង្គម, វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន និងសុវត្ថិភាព​ធ្វើដំណើររបស់​កម្មករនិយោ​ជិត,វិធានការទប់ស្កាត់ករណីសន្លប់របស់កម្មករនិយោជិតតាមសហគ្រាស និងគោលនយោបាយរបស់​រាជ​រដ្ឋាភិបាល​ជូនកម្មករនិយោជិត៕









No comments:

Post a Comment