Monday, July 17, 2017

ចិន​ត្រូវ​​បាន​គេ​មើល​​ឃើញ​នៅ​ក្នុង​​ពិភព​លោ​ក​ថា កំពុង​តែ​ទ​ទួល​បាន​ជំ​ហរ​រឹង​មាំ​លើ​​អា​​មេ​រិក​​

​​​មហាអំណាច​​សេដ្ឋ​កិច្ច​​ចិន​កំពុង​តែ​ដេញ​តាម​​សហ​រដ្ឋ​អា​មេ​រិក ឬ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​តែ​តាម​ទាន់​ហើយ។

នេះ​បើ​យោង​តាម​របាយ​ការ​ណ៍​ថ្មី​ពី​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ Pew ដែល​បាន​ចេញ​ផ្សាយ​លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​ចំនួន​៣៨ ប្រ​ទេស ​កាល​ពី​រសៀល​ថ្ងៃ​ព្រ​ហស្បតិ៍។ ខណៈ​ដែល​មតិ​ភាគ​ច្រើន​នៃ​អ្នក​ដែលត្រូវ​​បានគេ​​ស្ទង់​មតិ​នៅ​តែ​ជឿយ៉ាង​ច្បាស់​ថា សហរដ្ឋ​អា​មេ​រិក​គឺ​ជា​ប្រ​ទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ធំបំផុត​នៅ​លើ​ពិ​ភព​លោក ហើយ​​មាន​ប្រ​ទេស​ចំនួន​១២ ទៀត​ រាប់​បញ្ចូល​ទាំង​ប្រ​ទេស​កាណា​ដា រុស្ស៊ី និង​ប្រទេស​ភាគ​ច្រើន​នៅ​អឺរ៉ុប​ខាង​លិចផង​ដែរ​​ជឿថា ប្រ​ទេស​ចិន​មាន​សេដ្ឋ​កិច្ចធំជាង​គេ​បំផុត​នៅ​លើ​ពិ​ភព​លោក។

​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ Pew បាន​រក​ឃើញ​នូវ​ការ​​ប្រែ​ប្រួល​​យ៉ាង​គំហុក ដែល​មាន​តែ​ប្រ​ទេស​ចំនួន​៦ ប៉ុណ្ណោះបាន​និយាយ​ថា ទី​ក្រុង​ប៉េ​កាំង​មាន​សេដ្ឋ​កិច្ច​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​ពិ​ភព​លោក នៅ​ពេល​ដែល​បញ្ហា​នេះ​ត្រូវ​បាន​គេលើក​យក​មក​​សួរ​នៅ​ចន្លោះ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ប្រ​ទេស​មួយ​ចំនួន​មើល​ឃើញ​ថា សហ​រដ្ឋ​អា​មេ​រិក​កំពុង​តែ​លេង​ល្បែង​បោក​បញ្ឆោតជា​​លើក​ទី២ ទៅ​លើ​ចិន​។ ហើយអ្វី​ដែល​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅទៀត​នោះ គឺ​ការ​ប្រែប្រួល​​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន ដែល​ប្រ​ទេសកាណា​ដា ចក្រ​ភព​អង់​គ្លេស អាល្លឺម៉ង់ អេ​ស្បាញ និង​អ៊ី​តា​លីបាន​មើល​ឃើញ​ថា អា​មេ​រិក​គឺ​ជា​តួអង្គ​ដ៏​ធំបំផុត តែ​ក្នុងនោះ​ក៏​គេ​មើល​ឃើញ​ចិន​ថា ជា​ប្រ​ទេស​ដែល​មាន​អំណាចផងដែរ។

នៅ​តំបន់​អាស៊ី គឺ​មានក្រុម​​ប្រ​ទេ​ស​មួយ​ចំនួន​​​ដែល​មាន​ទី​តាំង​ភូមិ​សាស្រ្ត​ជាប់​​ជា​មួយ​នឹង​ចិន ដែល​រឿង​នេះ​គឺ​វា​ខុស​ប្លែក​គ្នា​គួរ​សម​ដែរ។ សម្ព័ន្ធ​មិត្ត និង​ដៃ​គូ​របស់​សហ​រដ្ឋ​អា​មេ​រិក​ រាប់​បញ្ចូលទាំងជប៉ុន ​កូរ៉េ​ខាង​ត្បូង ហ្វី​លីពីន ឥណ្ឌូ​នេ​ស៊ី វៀត​ណាម និង​ឥណ្ឌា​ ​បាន​មើល​ឃើញ​អា​មេ​រិកថា ជា​មហា​អំណាច​សេដ្ឋ​កិច្ច​ពិ​ភព​លោក។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ ​គឺ​ថា​​​ឥឡូវ​នេះប្រ​ទេស​អូស្រ្តា​លី​ជឿថា ចិន​គឺជា​តួអង្គ​ដ៏​ធំ​បំផុត។

មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ Pew និយាយ​ដល់​ការងើប​ឈរ​ឡើង​របស់​ចិន ​ក្រោយពី​ការ​ងើប​ឡើង​វិញ​នៃ​វិបត្តិ​សេដ្ឋ​កិច្ច​ដ៏​ធ្ងន់​ធ្ងរ​។ របាយ​ការ​ណ៍​នោះ​បាន​និយយា​ថា «​ខណៈ​ដែល​សហ​រដ្ឋ​អា​មេ​រិក និង​ប្រ​ទេស​លោក​ខាង​លិចដែល​មាន​ទ្រ​ព្យ​សម្បត្តិ​គួរ​សម​ដទៃ​ទៀត​បាន​ងើប​ឡើង​វិញ​បន្តិចម្តងៗ​ពី​វិ​បត្តិ​ អត្រា​កំណើន​សេដ្ឋ​កិច្ច​បាន​ធ្លាក់​ទាប​ បើប្រៀប​ធៀប​ទៅ​នឹង​ការ​រីកចម្រើន​របស់​ចិន ឥណ្ឌា និង​ប្រ​ទេសសេដ្ឋ​កិច្ច​​ដែល​កំពុង​តែ​រីក​ចម្រើន​ដទៃ​ទៀត»។​

ការ​ប្រែ​ប្រួល​​​នៃការ​យល់​ឃើញ​នេះ គឺ​មាន​ន័យ​ខ្លះ​ដែរ ដោយ​សារ​តែការ​ដក​ខ្លួន​របស់​ប្រ​ធា​នា​ធិបតី Donald Trump ពី​ឆាក​អន្តរ​ជាតិ។ គាត់​បាន​សម្លាប់​​ TPP ដែលជា​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មដ៏​ធំ​មួយ ដែល​​​​មា​នន័យ​ថា ដើម្បី​​បង្កើត​​តំបន់​ពាណិជ្ជ​កម្ម​សេរី​នៅ​តំបន់​អាស៊ី។ គាត់​បាន​ដក​ខ្លួន​ថយ​ពី​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​ជា​មួយ​នឹង​អឺរ៉ុប ហើយ​គាត់​កំពុង​តែ​ចរចា​ឡើង​វិញនូវ​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម ​NAFTA ជា​មួយ​ប្រ​ទេស​ម៉ិក​ស៊ិក និង​កាណាដា។

ប៉ុន្តែ​ដោយ​សារ​តែ​បន្ទុក​សេដ្ឋ​កិច្ច​ដែល​បាន​ចាក់​ឬស​យ៉ាង​ជ្រៅ​ ដូច​ជា​តម្លៃ​ពល​កម្ម​ឡើង​ថ្លៃ ការ​​ធ្វើឱ្យ​​មានការលំបាក​ដល់​សាជី​វ​កម្ម​ និង​បំណុលរបស់​​រដ្ឋា​ភិបាល ក្រុម​ហ៊ុន​រដ្ឋ​គ្មាន​ប្រ​សិទ្ធិ​ភាព កង្វះ​ខាត​ដី​ធ្លី និង​ទឹក​ស្អាត និង​កម្លាំង​ពល​កម្ម​ធ្លាក់​ចុះ គឺ​បាន​ធ្វើ​ឱ្យ​អ្នក​ជំនាញ​ជាច្រើន​មាន​ក្តី​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​របស់​ចិនជាង​ទី​ក្រុង​ប៉េកាំង​ក្លាយ​ជា​មហា​សេដ្ឋ​កិច្ច​លើ​ពិភព​លោកទៅទៀត។

ការ​ស្ទង់​មតិ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ចំណោម​អ្នក​ឆ្លើយ​នឹង​សំណួរ​ជិត៤២.០០០ នាក់​ បាន​ផ្តល់​នូវ​ទស្សនៈ​អំពី​របៀប​ដែល​ពិ​ភព​លោក​មើលឃើញ​មេ​ដឹក​នាំ​ប្រ​ទេស​មហា​អំណាច​។ ចំនួន​៥៣ ភាគ​រយ​បង្ហាញ​ថា ប្រ​ធា​នា​ធិប​តី​ចិន លោក Xi Jinping ​ធ្វើ​រឿង​មិន​ត្រឹម​ត្រូវ​ក្នុង​កិច្ច​ការ​អន្តរ​ជាតិ មាន​ចំនួន​៥៩ ភាគរយ​ដែល​មិន​សប្បាយ​ចិត្ត​នឹង​ប្រ​ធា​នា​ធិប​តី​រុស្ស៊ី លោក ​Vladimir Putin។ ប៉ុន្តែ​​មាន​ចំនួន​៧៤ ភាគ​រយ​នៃ​អ្នក​ឆ្លើយ​សំណួរ​បាន​និយាយ​ថា ពួកគេ​ទុក​ចិត្តតិច​តួច ឬ​មិន​ទុក​ចិត្តទៅ​​លើ​លោក Trump៕

​ប្រភព: Foreign Policy Magazine ចុះថ្ងៃទី១៤ ខែ​​​​​កក្កដា​​​ ឆ្នាំ២០១៧


No comments:

Post a Comment