Monday, July 17, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាចាប់ពីពេលនេះតទៅ គឺមានតែសន្តិភាព និងការរីកចម្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំ​ព័រហ្វេសប៊ុកថា ដោយសារសុខសន្តិភាព ទើបប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យសំណង់នៅកម្ពុជា ដែលចាប់ពីពេលនេះតទៅគឺមានតែសន្តិភាព និងការរីកចម្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ខ្លឹមសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា៖ «នៅក្នងប៉ុន្មានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរក្នុងទីក្រុង និងក្នុងតំបន់អភិ​វឌ្ឍន៍ នៅជុំវិញរាជធានីភ្នំពេញ។ សម្តេចតេជោ អញ្ជើញធ្វើដំណើរលើកនេះជាលក្ខណៈឯកជន ដើម្បីបាន ឃើញច្បាស់អំពីស្ថានភាព និងជីវភាពរស់នៅពិតប្រាកដរបស់ប្រជាពលរដ្ឋ និងបាន​​ឃើញច្បាស់អំពីការ រីកលូតលាស់នៅក្នុងទីក្រុង។ សម្តេចតេជោនាយករដ្ឋមន្រ្តី សប្បាយរីក​រាយយ៉ាងខ្លាំងដែលបានឃើញប្រជាពលរដ្ឋរស់នៅសុខស្រួល និងមានមុខរបររកស៊ីទទួ​លទានសមរម្យ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានឃើញអំពីការ រីកលូតលាស់ផ្នែកវិស័យសំ​ណង់ដែលមានអាគារខ្ពស់ៗទំនើបៗជាច្រើនត្រូវបានសាងសង់ និងកំពុង សាងសង់ជាបន្តបន្ទាប់ដែលបានផ្តល់នូវការងារជាច្រើនដល់ពលរដ្ឋយើង»
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អ្វីៗដែលទទួលពេលនេះ គឺដោយសារប្រទេសជាតិយើងមានសន្តិភាព។ កម្ពុជាចាប់ពីពេលនេះតទៅ គឺមានតែសន្តិភាព និងការរីកចម្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ លោក ក៏បានបន្ថែមថា នៅស្តាតអូឡាពិកល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោក នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់​ខ្ពស់ក្នុងពិធី អបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុកដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិ​កភ​ណ្ឌពិភពលោក។ សូម បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវតីចូលរួមឱ្យបាន​ច្រើនកុះករទាំងអស់គ្នា៕






No comments:

Post a Comment