Monday, July 17, 2017

ក្រសួង​បរិស្ថាន រៀបចំសិ​ក្ខាសា​លាពង្រឹងសមត្ថ​ភាពស្តីពី ការចែក​រំលែក បទពិសោ​ធន៍ និងភាព​ជោគជ័​យនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង នៅកម្ពុជា


នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋាន បានរៀបចំសិក្ខា​សាលា​ពង្រឹង​សមត្ថភាពស្តីពី “ការចែករំលែក បទពិសោធន៍ និងភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង នៅ​កម្ពុជា​”​ ​ដោយមានការចូលរួមបើកសិក្ខាសាលាដោយ លោក កែន សេរីរដ្ឋា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ប្រជុំ ប្រាជ្ញ ស៊ុន ទីស្តីការក្រសួងបរិស្ថាន។ សិក្ខាកាមជាមន្ត្រីវ័យក្មេង ដែលមកពីនាយកដ្ឋានទាំង៥ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គ​នាយក​ដ្ឋាន​រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដែលមានចំនួនសរុប៦០រូប។ ក្នុងគោលបំណងសិក្ខាកាមបានស្វែងយល់កាន់តែស៊ីជម្រៅលើទស្សនទាន និងបទពិសោធន៍ការ​អភិវឌ្ឍសេដ្ឋកិច្ចបៃតងសកលតំបន់ និងកម្ពុជា ព្រមទាំងស្វែងយល់ពីគោលនយោបាយ និង​ផែន​ការ​យុទ្ធសាស្រ្តអភិវឌ្ឍបៃតងរបស់កម្ពុជា និងផ្តល់ជាវេទិកាពិភាក្សាអំពី បញ្ហប្រឈម នានា​ដែល​អាច​គម្រាម​កំហែង​ដល់​ការសម្រេចនូវគោលដៅ នៃការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា៕




No comments:

Post a Comment