Monday, July 17, 2017

ក្រសួងប​រិស្ថាន បើកកិ​ច្ចប្រជុំព​ង្រឹងប្រ​សិទ្ធភា​ពការងារគ្រ​ប់គ្រងសំណ​ល់ តំប​ន់ការពារ​ធម្មជាតិ និង​សហគ​មន៍តំបន់ការ​ពារធម្មជា​តិដើម្បីត្​រៀមវេទិកាថ្នា​ក់ជាតិ

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹក នាំកិច្ចប្រជុំស្តីពី ការពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងសំណល់ តំបន់ការពារ​ធនធាន​ធម្មជាតិ និងសហគមន៍តំបន់ការពារ ធនធានធម្មជាតិ ដែលមានការចូលរួម​ពី​ថ្នាក់​គ្រប់​មន្ទីរ​បរិស្ថាន​​ទូទាំងប្រទេសនិងតំណាងរាជធានីខេត្ត។
កិច្ចប្រជុំនេះ គឺដើម្បីត្រៀមរៀបចំវេទិកាថ្នាក់ជាតិនាថ្ងៃទី២២ ខែសីហា ខាងមុខក្រោមអធិបតីភាព លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្តោតលើការបំពុល តំបន់ការពារធម្មជាតិ និងសហគមន៍។ លោក សាយ សំអាល់ បានឱ្យដឹងថាវេទិកាថ្នាក់ជាតិនាខែសីហាខាងមុខ គឺដើម្បីផ្ទៀងផ្ទាត់ ពិនិត្យ និងការវាយតម្លៃ លើ កិច្ច ការងារគ្រប់គ្រងសំណល់ តំបន់ការពារធម្មជាតិ និង​សហគមន៍​តំបន់​ការពារធម្មជាតិកាលពីឆ្នាំ២០១៦  និងពង្រឹង​ប្រសិទ្ធភាពការងារ​វិស័យ​បរិស្ថាន​ដើម្បីការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចិរភាព៕






No comments:

Post a Comment