Monday, July 17, 2017

នៅ​ថ្ងៃនេះ លោក​ ហ៊ុន សែន​ នឹង​ចូលរួម​ក្នុងពិធី​អប​អរសាទរ​ការដាក់​បញ្ចូលតំបន់ប្រាសាទ​សំបូរព្រៃគុក​ជាបេតិកភណ្ឌ​ពិភព​លោក

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧​ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា​នៅថ្ងៃទី១៧ ខែកក្កដានេះ លោក នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភព​លោក នៅស្តាតអូឡាំពិក។
ខ្លឹមសារនៅក្នុងហ្វេសប៊ុករបស់លោកបានសរសេរថា៖  សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជិះរថយន្តពិនិត្យមើលការរីកចម្រើនក្នុងរាជធានីភ្នំពេញ ទន្ទឹមនឹងព័ត៌មានដែលបំពុលដោយពួកអគតិមួយចំនួនបានប្រឌិតថា សម្តេចតេជោ ត្រូវបានដឹកទៅព្យាបាលជំងឺនៅប្រទេសបារាំង ឬថាបញ្ជូនពីសាំហ្គាពួរ ទៅហុងកុង។ នេះគឺសុទ្ធសឹងតែជាពាក្យកុហកបោកប្រាស់ បំភ្លៃការពិតទាំងស្រុងដោយពួកអគតិជ្រុលនិយម។ សូមមបងប្អូនពិនិត្យមើលអ្នកដែលបំផុសព័ត៌មាននេះ តើពួកគេមានចេតនាអ្វីពិតប្រាកដ?
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា លោកមានសុខភាពល្អរឹងមាំជាធម្មតា ហើយក៏បានចេញផ្សាយ Video clip បំភ្លឺជូនសាធារណៈរួចហើយ ក្នុងពេលដែលលោក អញ្ជើញធ្វើដំណើរតាមផ្លូវក្នុងរាជធានីភ្នំពេញក្បែរសណ្ឋាគារភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១៧ ខែកក្កដានេះលោក នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទ សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោកនៅស្តាតអូឡាំពិកផងដែរ៕







No comments:

Post a Comment