Monday, July 17, 2017

អភិបាលរងខេត្តព្រះសីហនុ សំណូមពរឱ្យក្រុមហ៊ុន និងប្រជាពលរដ្ឋដកម្នាក់មួយជំហ៊ានដើម្បីស្វែងរកដំណោះ​ស្រាយដែលអាចទទួលយកបានទាំងសងខាង

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៧ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានសំណូមពរឱ្យក្រុមហ៊ុន និងប្រជាពលរដ្ឋ ដកម្នាក់មួយជំហ៊ានដើម្បីស្វែងរកដំណោះ​ស្រាយដែលអាចទទួលយកបានទាំងសងខាង។ លោក បានថ្លែងដូចនេះ​ ក្នុងប្រជុំពិភាក្សាស្ដីពីការរកដំណោះស្រាយចំពោះផលប៉ះពាល់ដីស្រែ ផលដំណាំ និងដីផ្នូរសព របស់ប្រជាជនដែលរស់នៅក្នុងទំនប់ទឹក ក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលវិនិយោគដោយក្រុមហ៊ុន អានកូ វ៉ធ័រសឹបផ្លាយដោយ​មានការអញ្ជើញចូលរួមពីលោក លោក​ស្រីតំណាងឱ្យប្រជាពលរដ្ឋចំនួន៣៣គ្រួសារ លោកមេឃុំ និងលោកដែលជាតំណាងឱ្យក្រុមហ៊ុនអានកូវ៉ធ័រសឹបផ្លាយ។
បើតាមការបញ្ជាក់របស់តំណាងប្រជាពលរដ្ឋម្នាក់បានលើកឡើងថា សុំឱ្យក្រុមហ៊ុនទៅត្រួតពិនិត្យទីតាំងជាក់ស្ដែងជាមួយអាជ្ញាធរមានសមត្ថកិច្ច និងផ្អាកការកសាងបណ្ដោះអាសន្នសិន បន្ថែមពីនេះប្រជាពលរដ្ឋក៏បានទាមទារថ្លែខូចខាតដំណាំរបស់ពួកគាត់ក្នុងមួយគុម្ពតម្លៃ១$ ចំណែកឯថ្លៃដីក្នុង១ការ៉េតម្លៃ៣កាក់។ រីឯលោកតំណាងឱ្យក្រុមហ៊ុន ក៏បានទទួលយកសំណើនេះទៅពិភាក្សាជាមួយថៅកែក្រុមហ៊ុនសិនបើសម្រេចយ៉ាងណានោះនឹងផ្ដល់ដំំណឹងជូនប្រជាពលរដ្ឋវិញ បន្ទាប់ពីបានចរចាគ្នារួចមក។

លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត ក៏សំណូមពរឱ្យក្រុមហ៊ុន និងប្រជាពលរដ្ឋ ដកម្នាក់មួយជំហ៊ានដើម្បីដោះស្រាយបញ្ហាឆាប់ចប់និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង៕




No comments:

Post a Comment