Monday, July 17, 2017

ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ចុះសំណេះសំណាលដើម្បីស្វែងយល់តម្រូវការជាក់ស្តែងក្នុងសង្កាត់សង្ឃ័រ

កាលពីថ្ងៃទី១៦ ខែកក្កដា សមាជិកគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាអនុប្រធានទី១ ក្រុមការងារចុះជួយក្រុងស្វាយរៀង និង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណបក្សសង្កាត់សង្ឃ័រនិងសាខាគណៈកម្មាធិការសាខាបក្សភូមិ ទាំង៨ភូមិក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ពិធីសំណេះសំណាលនោះ បានប្រារព្ធឡើងនៅវត្តក្តីរំដួល ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលសមាសភាពចូលរួមសរុបចំនួន៣៦នាក់ ស្រី ០៥ នាក់។

គោលបំណងនៃពិធីសំណេះសំណាលនាឱកាសនោះ គឺដើម្បីស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងតម្រូវការពិតប្រាកដជាក់ស្ដែងនានានៅមូលដ្ឋាន៕






No comments:

Post a Comment