Thursday, June 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញកាត់ខ្សែបូរផ្ទាំងសិលាចារឹក នៅសារៈមន្ទីរអនុស្សាវរីយ៍ (ចំណុចប្រវត្តិសាស្ត្រទី៦)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រុមប្រតិភូបានទៅដល់សារៈមន្ទីរអនុស្សាវរីយ៍ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ក្នុងទឹកដីនៃប្រទេសវៀតណាមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញកាត់ខ្សែបូរផ្ទាំងសិលាចារឹក និងដាំដើមឈើទុកជាអនុស្សាវរីយ៍ជាមួយមន្ត្រីរដ្ឋាភិបាលវៀតណាម ក្នុងបរិយាកាសរីករាយ។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយកម្មាភិបាល ប្រជាជន សាក្សីដឹងលឺប្រវត្តិសាស្ត្រ និងអតីតយុទ្ធជនប្រចាំការនៅសារៈមន្ទីរអនុស្សាវរីយ៍ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានអញ្ជើញពិសារអាហារថ្ងៃត្រង់នៅទីនេះ ក្នុងបរិយាកាសស្និទ្ធស្នាលក្រៃលែង៕









No comments:

Post a Comment