Thursday, June 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ ដឹកនាំប្រតិភូត្រឡប់មកប្រទេសកម្ពុជា ដោយសុខសុវត្ថិភាព

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញហើយដោយសុខសុវត្តិភាព បន្ទាប់ពីបានធ្វើដំណើរកាលពីម្សិលមិញ ពីតំបន់ព្រំដែននៃខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ទឹកដីនៃប្រទេសវៀតណាម ក្នុងឱកាសខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងដំណើររំលឹកនៃការចងចាំនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំក្រុមប្រតិភូមកកាន់ទីតាំងសំខាន់ៗចំនួន០៧ ទាំងក្នុងទឹកដីកម្ពុជា និងក្នុងទឹកដីនៃប្រទេសវៀតណាមដែលលោកនាយករដ្ឋមន្រ្តីធ្លាប់មានអនុស្សាវរីយ៍ដ៏ជូចត់បំផុត ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមទីតាំងនីមួយៗ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានមានប្រសាសន៍រៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាសាស្ត្រនោះ ប្រាប់ដល់អង្គទូត ក្រុមប្រតិភូ និងអ្នកសារព័ត៌មាន អោយបានដឹងព្រឹត្តិការណ៍នីមួយៗផងដែរ។
សូមជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបានសេចក្ដីសុខ សុភមង្គល គ្រប់ៗគ្នា៕






No comments:

Post a Comment