Thursday, June 22, 2017

​​​​​​​​​​​​​​​​​​​​តើ​កិច្ច​ស​ន្ទនា​ផ្នែក​​​ការទូត និង​ស​ន្តិ​សុខ​នឹង​ជួយ​បន្ធូ​រ​បន្ថយ ​ដ​ល់​ភាព​តាន​​តឹង​រវាង​ចិ​ន និង​អា​មេ​រិកឬ?

វេ​ទិ​កាពិ​ភាក្សា​ថ្មី​ជំនួស​ឱ្យ​កិច្ច​សន្ទនា​ផ្នែក​​យុទ្ធ​សាស្រ្ត និង​សេដ្ឋ​កិច្ច​ដែល​ត្រូវ​បាន​គេ​រិះ​គន់​ជារឿយៗ​ មុន​ពេល​ដំណើរ​ទស្ស​ន​កិច្ច​របស់​ប្រ​ធា​នា​ធិប​តី​សហ​រដ្ឋ​អា​មេ​រិក​ លោក Donald Trump ទៅ​​កាន់​ប្រ​ទេស​ចិន។

មន្រ្តី​ជាន់​ខ្ពស់​មក​ពី​ប្រ​ទេស​ចិន​ និង​សហ​រដ្ឋ​អា​មេ​រិក​នឹង​ជួបគ្នា​​ដើម្បីធ្វើ​​កិច្ច​សន្ទនា​ស្តី​​ពី​ «​ការ​ទូត និង​សន្តិ​សុខ» កាល​ពី​ថ្ងៃ​ពុធ ចំពេល​ដែល​មាន​ភាព​តាន​តឹង​កំពុង​តែ​កើន​ឡើង​ មុន​ពេល​ដំណើរ​ទស្ស​ន​កិច្ច​របស់​ប្រ​ធា​នា​ធិប​តី​សហ​រដ្ឋ​អា​មេ​រិក​ទៅ​​កាន់​ប្រ​ទេស​ចិន​នៅ​រដូវ​រំហើយ​នេះ។

ការ​ចរ​ចា​នេះគឺ​ជា​យន្ត​ការ​ពិ​ភាក្សា​មួយ​ក្នុង​ចំណោម​យន្ត​ការ​ចំនួន ៤​ ដែល​ជំនួស​ឱ្យ​កិច្ចសន្ទនា​ផ្នែក​យុទ្ធ​សាស្រ្ត និង​សន្តិ​សុខ​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​រដ្ឋ​ការ​របស់​អតីត​ប្រ​ធា​នា​ធិប​តី​សហ​រដ្ឋ​អា​មេ​រិក​ លោក Barack Obama និង​ជា​កិច្ច​ប្រ​ជុំ​ផ្លូវ​ការ​លើក​ដំបូង​រវាង​ក្រុម​មន្រ្តី​មក​ពី​ប្រ​ទេស​ទាំង​ពីរ​ ចាប់​តាំង​ពី​កិច្ច​ប្រ​ជុំ​របស់​លោក Trump ជា​មួយ​នឹង​សម​ភាគី​ចិន​​របស់​គាត់ លោក Xi Jinping កាល​ពី​ខែ​មេ​សាកន្លង​មក​។

ការ​ចរ​ចា​​ចុង​ក្រោយ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្កើត​ឱ្យ​មាន​បរិ​យាកាស​សម្រាប់​ប្រទេស​ទាំង​ពីរ ដើម្បី​ទប់​ទល់​នឹង​ភាព​តាន​តឹង​ដែល​កំពុង​តែ​ញាំញី​ដល់​ពួក​គេ​ ហើយ​រៀប​ចំ​សម្រាប់​ដំណើរ​ទស្ស​ន​កិច្ច​របស់​លោក Trump ទៅ​​កាន់​ប្រ​ទេស​ចិន​ ដែល​រំពឹង​ថា​នឹង​កើត​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ចំពេល​ដែល​មាន​ការ​ធ្វើ​តេស្ត​សាក​ល្បង​កាំជ្រូច​ផ្លោង​ជាច្រើន​គ្រាប់​របស់​កូរ៉េ​ខាង​ជើង និង​មរណ​ភាពរបស់​និស្សិត​អាមេរិក លោក Otto Warmbier នាពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ដោះលែង​ចេញ​ពី​ពន្ធ​នា​គារ​មួយ​ក្នុង​ទី​ក្រុង​ព្យុង​យ៉ាង​ និង​សេរី​ភាព​នៃ​កិច្ច​ប្រតិ​បត្តិ​ការ​នាវា​ចរណ៍​លើក​ដំបូង​របស់​រដ្ឋ​ការ​លោក Trump នៅ​សមុទ្រ​ចិន​ខាង​ចិន​ត្បូង​ ដែលធ្វើ​ឱ្យមាន​ភាព​​តាន​តឹង​ដល់​​សន្តិ​សុខ​ក្នុង​​តំបន់​កាន់​តែ​​ធ្ងន់​ធ្ងរ​​ខ្លាំង​ឡើង។ វេ​ទិ​កា​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មធ្យោ​បាយ​មួយ​សម្រាប់​ប្រ​ទេស​មហា​អំណាច​ធំៗទាំង​ពីរ​ ដើម្បី​រក្សា​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ និង​ចៀសវាង​នូវ​ការ​យល់​ច្រ​ឡំគ្នា​ និង​ការ​វិ​និច្ឆ័យ​ខុស។

​​ហើយ​នៅ​ពេល​ដែល​ជួប​នឹង​បញ្ហា​ប្រ​ឈម​ពិ​ភព​លោក​កំពុងតែ​​កើន​ឡើង​ កិច្ច​សន្ទនា​​ថ្មី​នេះ​គឺ​ជា​មធ្យោ​បាយ​មួយ​សម្រាប់ប្រ​ទេស​មហា​អំណាចកំពូល​ដែល​កំពុង​តែ​គ្រប់​គ្រង​ពិ​ភព​លោក ​​និង​ជា​តួ​អង្គ​ដ៏៏​សំខាន់​ដើម្បី​ពិភាក្សា​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ពី​បញ្ហា​រួម​ រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​ប្រ​តិ​បត្តិ​ការ​ស្តី​ពី​ការ​ទប់​ស្កាត់​អំពើរភេរ​វ​កម្មផង​ដែរ​។

តើ​អ្វី​ដែល​កិច្ច​​សន្ទនា ​​ស្តី​ពី​ការ​ទូត​ និង​សន្តិ​សុខ​រវាង​ចិន និង​អា​មេ​រិក?

​កិច្ច​​សន្ទនាស្តី​ពី​ការ​ទូត​ និង​សន្តិ​សុខ​រវាង​ចិន និង​អា​មេ​រិក​​​ផ្តើមចេញ​​ពី​យន្ត​ការ​កម្រិត​ខ្ពស់​​សម្រាប់​ការ​ផ្លាស់​ប្តូរ​គំនិត និង​ក្តី​កង្វល់​រវាង​ប្រ​ទេស​ទាំង​ពីរ។ វា​បាន​កើត​ចេញ​ពី​កិច្ច​ប្រ​ជុំ​រវាង​ប្រ​ធា​នា​ធិប​តីចិន លោក​​ Xi Jinping និង​ប្រ​ធា​នា​ធិប​តី​សហ​រដ្ឋ​អា​មេ​រិក លោក Donald Trump នៅ​រម​ណី​ដ្ឋាន​ Mar-a-Lago កាល​ពី​ខែ​មេ​សា។ វា​ជំនួស​ឱ្យ​​ «ផែន​ការ​យុទ្ធ​សាស្រ្ត» នៃ​កិច្ច​សន្ទនា​យុទ្ធ​សាស្រ្ត និង​សេដ្ឋ​កិច្ច​ពី​មុន​រវាង​ចិន​ និង​អា​មេ​រិក ដែល​ស្ថិត​​ក្រោម​រដ្ឋការ​របស់​លោក Obama ចាប់​ពី​ឆ្នាំ​២០០៩ រហូត​ដល់​២០១៦។

តើ​ពួក​នឹង​និយាយ​ពី​រឿង​អ្វី?

កិច្ច​សន្ទ​នា​នេះ​គឺ​ត្រូវ​បាន​គេ​និយាយ​ថា ផ្តោតសំខាន់​ខ្លាំង​លើ​បញ្ហា​សំខាន់​មួយ​ចំនួន ដោយ​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ស៊ី​ជម្រៅ។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​នោះ គឺ​បញ្ហា​នុយ​ក្លេ​អ៊ែរ និង​មី​ស៊ីល​របស់​កូរ៉េ​ខាង​ជើង​ដែល​ត្រូវ​គេ​លើក​ឡើង​ជាអាទិ​ភាព​សំខាន់​បំផុត​នៅ​ឯ​កិច្ច​ប្រ​ជុំ។ ភាគី​ទាំង​ពីរ​មាន​បំណងចង់​​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិ​វិធី នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី Susan Thornton ដែល​ជា​ឧបការីរង​ស្តី​ទី​​រដ្ឋ​មន្រ្តិ​ការ​បរ​ទេស​​សហ​រដ្ឋ​អា​មេ​រិក​​ទទួល​បន្ទុក​កិច្ច​ការប្រ​ចាំ​តំបន់​​អា​ស៊ីបូព៌ា និងប៉ា​ស៊ី​ហ្វិក។ កិច្ច​ពិ​ភាក្សា​ស្តី​ពីជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង និង​ដែន​ទឹក​ ក៏​​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ផង​ដែរ៕

​ប្រភព: South China Morning Post ចុះថ្ងៃទី២១ ខែ​​​​​មិថុនា​​​ ឆ្នាំ២០១៧


No comments:

Post a Comment