Wednesday, December 02, 2015

ICC-An​gkor នឹង​រៀបចំកិច្ច ប្រជុំប​ច្ចេក​ទេសលើកទី២៥ និ​ងប្រជុំពេញអង្គ​លើកទី២២ នៅខេត្តសៀ​មរាប

តាមសេចក្តីប្រកាស​ព័ត៌មាន របស់អាជ្ញា​ធរជាតិអប្សរា ចេញផ្សា​យថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថាគណៈកម្មាធិការអ​ន្តរជាតិដើម្បីសម្រ​បសម្រួលកិច្ចគាំ​ពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅ​កាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor: ICC-Angkor) នឹងរៀបចំកិ​ច្ចប្រជុំបច្ចេកទេ​សលើកទី២៥ និងប្រជុំពេ​ញអង្គលើ​​កទី២២របស់ខ្លួ​ននៅថ្ងៃទី ០២ -០៣​ ខែធ្នូ ឆ្នាំ២០១៥ នាសាល​សន្និសីទអង្គរ នៅមជ្ឈ​មណ្ឌលអាជ្ញាធរជាតិអ​ប្សរា ខេត្តសៀមរាប។
កិច្ចប្រជុំអាយ​ស៊ីស៊ី-អង្គរលើក​នេះ នឹងប្រារព្ធឡើ​ងក្រោមអធិ​បតីភាព ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អានឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុកទី​ស្តីការគណៈរដ្ឋមន្រ្តី និងជាប្រ​ធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធា​ន​គណៈកម្មាធិកា​រអន្តរជាតិអា​យស៊ីស៊ី-អង្គរ ឯកឧត្តម Yuji KUMAMARU អគ្គរាជទូតជប៉ុន ប្រចាំ​កម្ពុជា និង ​ឯកឧត្តម Jean-Claude POIMBŒUF អគ្គរដ្ឋទូតបារាំងប្រចាំ​កម្ពុជា។
របៀបវារៈនៃកិច្ចប្រជុំនេះ នឹងផ្តោតសំខាន់ទៅលើ ការតាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៤ និងកិច្ចប្រជុំវិសាមញ្ញលើកទី២១ គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ អំពីកិច្ចការ អភិរក្សជួសជុល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការងារអភិរក្ស ស្រាវជ្រាវបុរាណវិទ្យា និងបណ្តុះបណ្តាល រួមនិងរបាយការណ៍ថ្មីៗអំពីគម្រោងផ្សេងៗ៕



No comments:

Post a Comment