Wednesday, December 02, 2015

អាជ្ញាធរ​ជាតិអប្សរាជូនដំ​ណឹងស្ដី​ពីការប្ដូរទិសច​រាចរណ៍នៅ​មុខប្រាសាទ​អង្គរវត្ត

យោងតាមសេចក្តីជូនដំ​ណឹងរបស់អាជ្ញាធរ​ជាតិអប្សរា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យ​ដឹងថា នៅព្រឹក​ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ខា​ងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីប្រកា​សផ្សព្វផ្សាយ និងដាក់ឲ្យអ​នុវត្តជាផ្លូវការក្រមប្រតិបត្តិអង្គរ ក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ព​ស់របស់ ឯកឧត្តមបណ្ឌិ​តសភាចារ្យ សុខ អាន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដី​ការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជា​តិអប្សរា។ ពិធីនេះរៀប​ចំឡើងនៅបរិវេណ​ទីធ្លាខាងមុខប្រាសាទអង្គរវត្ត។ ដូច្នេះដើ​ម្បីរក្សាសុ​វត្ថិភាព សណ្ដាប់ធ្នា​ប់ និងបង្កលក្ខណៈ​ងាយស្រួលដល់ការរៀបចំកម្មវិធី អាជ្ញាធរជា​តិអប្សរា នឹងធ្វើការប្ដូរទិស​ចរាចរណ៍ផ្លូវ នៅខាងមុខប្រាសាទ​អង្គរវត្ត នៅថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោ​ង៦:០០នាទីព្រឹក រហូ​តដល់ចប់កម្មវិធី។

ការប្តូរទិសចរាច​រណ៍នៅមុខប្រា​សាទអង្គរវត្តនេះ គឺនឹងមា​នការផ្អាកចរាចរណ៍ជាបណ្ដោះអា​សន្នសម្រាប់ យានជំនិះគ្រប់ប្រភេ​ទចូលទីលាន​ខាងមុខប្រាសាទអង្គរវត្ត តាមច្រកចូលទាំ​ង៣គឺចំណុចកែងផ្លូវ ​ប៉មយាមន​គរបាលបេតិកភណ្ឌ ចំណុចកែងផ្លូវមក​ពីព្រលានយន្តហោះ និងចំណុចកែ​ងផ្លូវខាងជើង ត្រពាំងសេះ។ ទីលានមុខប្រាសា​ទអង្គរវត្ត អនុញ្ញា​តតែចំពោះដំណើរថ្មើ​រជើងប៉ុណ្ណោះ។
ជាមួយគ្នានេះ ផ្លូវចាប់ពីចំណុចកែងចំបក់កំណប់បត់កែងកសិណខាងលិចអង្គរវត្ត ទៅជើងទល់នឹង ប៉មយាមនគរបាលបេតិកភណ្ឌ បត់ទៅលិចទល់នឹងផ្លូវថ្មី ត្រូវបង្វែរជាផ្លូវឯ​កទិស (ពីកើ​តទៅលិច) ហើយយា​នជំនិះគ្រប់ប្រ​ភេទ ដែលត្រ​ឡប់មកពីអង្គរធំ ឬភ្នំ​បាខែង ត្រូវបើកបរ​តាមផ្លូវវាងត្រពាំ​ងសេះ មកទិសខាង​លិច បត់ទៅផ្លូវព្រលាន​យន្តហោះ ឬទៅខា​ងត្បូងតាមផ្លូ​វថ្មីឆ្ពោះទៅផ្លូ​វកូម៉ៃ៕


No comments:

Post a Comment