Wednesday, December 02, 2015

ក្រសួងការបរទេសធ្វើការបំភ្លឺចំពោះការលើកឡើងរបស់លោក មឿន តុលា ស្តីពីការរំលោភបំពានលើពលករខ្មែរនៅក្រៅប្រទេស

ឆ្លើយតបនឹង​ការលើកឡើង​របស់ លោក ​មឿន តុលា ​ប្រធានកម្មវិធី​សិទ្ធិការងារ​នៃមជ្ឈមណ្ឌលអប់រំ​ច្បាប់ សំរាប់​សហគមន៍ ​ក្នុងការផ្សាយ​របស់វិទ្យុអាស៊ី​សេរី នៅយប់​ថ្ងៃទី២៩ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​ក្រោមចំណងជើងថា «របាយការណ៍​អឺរ៉ុប៖ ពលករ​កម្ពុជា ​ក្នុងឧស្សាហកម្មកែច្នៃសា​ច់មាន់ ​ត្រូវថៅកែថៃ ​រំលោភបំពាន» នៅថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០១៥ ក្រសួង​ការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ​ បានចេញសេចក្តី​ជូនព័ត៌មានមួយ ​ក្នុងបំណង​បំភ្លឺចំពោះការ​លើកឡើង​ខាងលើនេះ។​
ក្រសួងការ​បរទេស ​និងសហប្រតិបត្តិ​ការអន្តរជា​តិ បានបញ្ជាក់ថា ​ក្រសួងតែងបាន​ធ្វើការណែនាំ ជាប់​ជាប្រចាំដល់​ស្ថានតំណាង​កម្ពុជានៅក្រៅប្រទេស​ទាំងអស់ ​ឲ្យយកចិត្តទុក​ដាក់ខ្ពស់ក្នុង​ការ ជួយដោះ ​ស្រាយរាប់បញ្ហា​របស់ពលរដ្ឋកម្ពុជា ​ពិសេសគឺ​ពលករខ្មែរ​នៅបរទេស ​និងស្រ្តីខ្មែរ​ដែលរងគ្រោះ ​ពីការជួញ​ដូរនៅបរទេស។​
ស្ថានទូត​ និងស្ថាន​អគ្គកុងស៊ុល​កម្ពុជា បាន​សហការជាមួយ​អាជ្ញាធរមាន​សមត្ថកិច្ចម្ចាស់ផ្ទះ ​ហើយដោះស្រាយ ​បាននូវបញ្ហាជា​ច្រើនកន្លងមក។ ​ក្នុងនោះស្ថាន​ទូតកម្ពុជានៅប្រ​ទេសថៃ ​បានសំរួលការបញ្ជូន​ពលករខ្មែរ ​ទៅធ្វើការនៅថៃតាម MOU មាន​ចំនួន ១៩៧.​១២៥នាក់។ ​ស្ថានទូត ​និងស្ថានអគ្គកុង​ស៊ុល នៅខេត្ត​ស្រះកែវ បាន​ជួយដោះស្រាយ​បញ្ហាជាច្រើនរាប់​មិនអស់ដូចជា៖​ ការរំលោភបំពាន​លើពលករ​ កម្ពុជា ផ្តល់ការ​គាំទ្រផ្នែកច្បាប់ (ផ្តល់មេធាវី​ពេលត្រូវអាជ្ញាធរថៃ​ចាប់ឃុំឃាំង) ការទាមទារ​សំណងផ្សេងៗ ​សំរួលការធ្វើ​មាតុភូមិនិវត្តន៍។ល​។
ស្ថានទូត ​និងស្ថាន​អគ្គកុងស៊ុល​កម្ពុជា នៅសា​ធារណរដ្ឋប្រជា​មានិតចិន ​បានជួយសង្រ្គោះ និ​ងរៀបចំ ​មាតុភូមិនិវត្តន៍​របស់ស្ត្រីកម្ពុជា​ដែលរងគ្រោះពី​ការជួញដូរ៖ ​គឺនៅឆ្នាំ២០១៤​បានចំនួន ៥៩នាក់, ឆ្នាំ២០១៥​ បានចំនួន៧​៧នាក់។ ​ស្ថានទូតកម្ពុជានៅ​ប្រទេសម៉ាឡេស៊ី ​បានជួយសង្គ្រោះ ​និងរៀបចំ​មាតុភូមិនិវត្ត​ន៍ របស់ពលការិនីកម្ពុជា ​ឆ្នាំ២០១៤បាន​ចំនួន៣៤នាក់ ​និងឆ្នាំ២០១៥បាន៣៨​នាក់។ ស្ថាន​ទូតកម្ពុជា ​នៅប្រទេសឥណ្ឌូនេស៊ី ​បានជួយសង្គ្រោះ ​និងរៀបចំមាតុភូមិ​និវត្តន៍ ​របស់កម្មករកម្ពុជា​ធ្វើការ លើ​ទូកនេសាទ ​ឆ្នាំ២០១៤បាន​ចំនួន២៣នាក់ ​និងឆ្នាំ២០១៥​ចំនួន៤១៤នាក់​។ ជួយសង្គ្រោះ និ​ងរៀបចំ មាតុភូមិ​និវត្តន៍ពលរដ្ឋ​កម្ពុជា ពីប្រទេស​វៀតណាម​ឆ្នាំ២០១៤១១នាក់, ប្រទេសប្រុយណេ​ឆ្នាំ២០១៤​ ជួយបាន០៧នាក់, ប្រទេសអារ៉ាប់ប៊ី​សាអូឌឹក ​ឆ្នាំ២០១៤​ចំនួន០៧នាក់ ​និងឆ្នាំ២០១៥​បាន០២នាក់, ប្រទេសប៉ាពូញ៉ូហ្គីណេ ​ឆ្នាំ២០១៥ចំនួន​០៦នាក់ និង​ប្រទេសអាហ្រ្វិកខា​ងត្បូង ​ឆ្នាំ២០១៥​បាន១នាក់៕



No comments:

Post a Comment