Wednesday, December 02, 2015

បទអត្ថា​ធិប្បាយ ដោ​យ៖ សួន ចំ​រើន,មេ​ខ្យល់ សាងគ្រោះ​ដល់ជាតិ

ក្រោយ​ពេ​ល​ដែលតុលាការ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មក​ លោក សម រង្ស៊ី​ បាន​ក្លាយ​ខ្លួន​ជា​អ្នក​នយោបាយ​ដ៏​កំសាកម្នាក់​ មិន​ហ៊ាន​ប្រឈម​មុខ​ទទួល​ទោស​កំហុស​ឡើយ​ ដោយ​បាន​បន្ត​គេច​ខ្លួន​នៅបរទេស​យ៉ាង​អាម៉ាស់​ បើ​ប្រៀប​ធៀប​ជាមួយនឹង​​លោក​ស្រី​ អ៊ុង​សាស៊ូជី​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅភូមា​។​
តាមពិត​ នេះ​ជាទម្លាប់​មិនទទួល​ខុសត្រូវ​របស់​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ទៅ​ហើយ​។ នៅរៀង​រាល់​ពេល​ដែល​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ លោក​ សម រង្ស៊ី​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​ជួប​នូវ​បញ្ហា​និទណ្ឌភាព​ទេ​​​​ តែ​ថែម​ទាំង​បញ្ចេញ​ចរិត​ដើរ​ញុះញង់​ឲ្យ​បរទេស​ដាក់​សម្ពាធ​ និង​ផ្តាច់​ជំនួយ​ដល់​ជាតិ​ និង​​ប្រជាពលរដ្ឋខ្លួន​ថែម​ទៀត​។
កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ​ ទណ្ឌិត​រូប​នេះ​បាន​ទៅ​បំភ្លៃ​ហេតុការណ៍ពិត​នៃ​ទោស​កំហុស​របស់​ខ្លួន​​ ដល់​សមាជិក​​​សភា​សហភាព​អឺរុប រហូត​ដល់​ក្រុម​សមាជិក​សភា​ត្រចៀក​ស​ទាំង​នោះ​ជឿស្លុង​ ហើយ​បែរ​ជា​មក​ដាក់​ទណ្ឌកម្ម​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​តាម​រយៈ​ការ​ស្នើឲ្យមានការពិចារណា​ក្នុង​ការលុបចោល​ជំនួយ​​៤៥០​លាន​ដុល្លារ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ដោយ​សារ​តែទណ្ឌិត សម រង្ស៊ី ​ម្នាក់ទៅ​វិញ​។​ ដូច្នេះ​ វាគឺ​ជារឿង​ដ៏​អយុត្តិ​ធម៌​​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅខ្លាំង​ណាស់​។​​
ម្យ៉ាង​ទៀត​ ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ និង​សភា​កម្ពុជា​ផ្តល់​អភ័យឯកសិទ្ធិ និង​លើក​លែង​​​ការ​ចោទប្រកាន់​​​លោក សម រង្ស៊ី ពីសំណាក់សភា​​​សហភាព​អឺរ៉ុប  និង​សមាជិក​ព្រឹទ្ធ​សភា​​​​អូស្ត្រាលី នាពេល​កន្លង​មក​នោះ​ គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ និង​រំលោភ​ដល់​​អធិបតេយ្យ​​របស់​​កម្ពុជា​ ដែល​នាំ​ទៅ​ដល់​ការ​ធ្វើឲ្យ​បាត់បង់​នូវ​តម្លៃនៃ​លទ្ធិ​​ប្រជាធិប​តេយ្យ​ និង​នីតិរដ្ឋ យ៉ាង​ពិត​ប្រាកដ​ តាមរយៈ​ការបង្គាប់បញ្ជា​ដល់​រដ្ឋ​អធិបតេយ្យមួយ​ ដែល​មិន​អាច​រំលោភ​បំពាន​​បាន​​ឡើយ​​។​
រាល់​ការ​លើក​លែងទោស​​ ឬ​ការ​ចោទ​ប្រកាន់​ដល់​ជន​ជាប់​ចោទ​ណាម្នាក់​ នៅក្នុង​សង្គម​ស៊ីវិល័យ​ វា​គឺ​ជា​ឆន្ទានុសិទ្ធិ​ផ្តាច់​មុខ​របស់​ស្ថាប័ន​តុលាការ​តែ​ប៉ុណ្ណោះ​។ ស្ថាប័ន​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​ នៅកម្ពុជា​គឺ​ពុំ​មាន​សិទ្ធិ​លូក​ដៃ​បង្គាប់​បញ្ជា​ទៅ​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​​របស់​រដ្ឋ​ឡើយ​។​
ការ​សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​លើក​ឡើង​ដោយ​ក្រុម​សភា​ប្រទេស​មួយ​ចំនួនទាំង​នោះ​ គឺ​ជា​រឿង​​ធ្វើឡើង​ដោយបុរេ​វិនិច្ឆ័​យ ពុំ​មាន​​មូលដ្ឋាន​​អព្យាក្រឹត​​ និង​ព័ត៌មាន​​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ ពាក់ព័ន្ធនឹង​សំណុំ​រឿង​​ព្រហ្ម​​ទណ្ឌ​របស់​​មេដឹកនាំ​បក្សប្រឆាំង​លោក​សម រង្ស៊ី វាគឺ​ជារឿង​ជម្លោះ​ឯកជន​រវាង​ពលរដ្ឋ​និង​ពល​រដ្ឋ​ ដែលមានសាលដីកាស្ថាពររួចទៅហើយ។ ​ដូច្នេះ​គេ​មិនអាច​​មិន​ចាត់​វិធាន​ការណ៍​ច្បាប់​ចំពោះ​​ទណ្ឌិតណាម្នាក់​ ដែល​ជា​អ្នក​នយោបាយឲ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​។​
កន្លង​មក​ មាន​ប្រទេស​នៅក្នុង​តំបន់​ក្បែរ​កម្ពុជា​បាន​ប្រព្រឹ​ត្តិ និង​រំលោភ​​ធ្ងន់​ធ្ងរ​បំផុត​ លើ​បញ្ហា​ប្រជាធិបតេយ្យ​នេះ​ បើ​ទោះបីជា​ទង្វើ​ហាក់​បី​ដូច​ជា​សាហាវ​ ឈាន​ទៅ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ ដើម្បី​ដណ្តើម​អំណាច​ក្តី​ ក៏​គេ​មិន​ដែល​ឃើញ​សភា​សហភាព​អឺ​រ៉ុប​ ឬសភា​អាស៊ាន​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​ ឬដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​នោះ​ឡើយ​។ ចុះ​ហេតុ​អ្វី​បាន​ជានៅកម្ពុជា​​ បែរ​ជា​សភា​សហភាព​អឺរ៉ុប​ និង​សភា​អាស៊ាន​ ថ្កោល​ទោស​ទៅ​វិញ​ បើ​គ្រាន់​តែ​កម្ពុជា​ ពង្រឹងគោលការណ៍នីតិរដ្ឋ​​ របស់ខ្លួបនោះ​?​ តើ​វា​ជា​ប្រព័ន្ធ​ថ្កោល​ទោស​តាម​បែប​ស្តង់​ដារ​ពីរ​ (double standard) ឬ​យ៉ាង​​ណា​​ នៅលើពិភពលោកនេះ?​
ជារួម​ ក្នុង​នាម​ជារដ្ឋ​អធិបតេយ្យ​មួយ​ គេ​មិន​អាច​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​​​ណាមួយ​បាន​ឡើយ​ នៅពេល​ដែល​ប្រទេស​នោះ​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​ ទៅ​តាម​​​​បទដ្ឋាន​ច្បាប់​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​របស់​ខ្លួន​។​ ម្យ៉ាង​ទៀត​គ្មាន​ជនណា​​ម្នាក់​អាច​យក​កិច្ច​ព្រម​ព្រៀង​ ឬ​ទ្រឹស្តី​នៃ​វប្បធម៌សន្ទនា​ ដើម្បី​ធ្វើ​ជាខែល​ទៅជ្រៀត​ជ្រែក​​​​ស្ថា​ប័ន​តុលាការ​បាន​ឡើយ​។​ ប្រទេស​ត្រូវ​មាន​ច្បាប់​ គ្រួសារ​ត្រូវ​មាន​វិន័យ​ បើគ្មាន​នីតិរដ្ឋ​ទេ​ ប្រទេស​​នឹ​ងក្លាយជាអនាធិបតេយ្យ​។​ ប្រជាពលរដ្ឋ​មិន​ត្រូវ​ការ​មេដឹក​នាំដូច​លោក​ សម រង្ស៊ី​​ ដែល​ញុះញង់​​អន្តរជាតិ​ដាក់​ការ​គាប​សង្កត់​ និង​ផ្តាច់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​​ឯង​បែប​​នេះ​ទេ​​។ លោក​ សម រង្ស៊ី​ ហ៊ាន​ធ្វើ​​អ្វីៗទាំង​អស់​ដើម្បី​តែ​អំណាច​របស់​ខ្លួន​ និង​បក្ខពួក​ ទោះ​បី​ជា​ប្រទេស​ត្រូវ​ផ្តាច់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ក៏ដោយ​ បែប​នេះ​គេ​ហៅ​ថា​     «បក្ស​សាង​គ្រោះ​ដល់​​ជាតិ​ » ៕​
​នយោបាយ​ដ៏​កំសាកម្នាក់​ មិន​ហ៊ាន​ប្រឈម​មុខ​ទទួល​ទោស​កំហុស​ឡើយ​ ដោយ​បាន​បន្ត​គេច​ខ្លួន​នៅបរទេស​យ៉ាង​អាម៉ាស់​ បើ​ប្រៀប​ធៀប​ជាមួយនឹង​​លោក​ស្រី​ អ៊ុង​សាស៊ូជី​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅភូមា​។​

No comments:

Post a Comment