Wednesday, December 02, 2015

សាលាដំបូងរាជធានីភ្នំពេញចេញដីការកោះអញ្ជើញ លោក សម រង្ស៊ី ឲ្យចូលខ្លួនមកកាន់តុលាការនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៦ ដើម្បីសាកសួរ

យោងតាម​ដីកាកោះអញ្ជើញ​របស់ អយ្យ​ការអម ​សាលាដំបូង​រាជធានីភ្នំពេញ ​ដែលចុះហត្ថ​លេខា ដោយ​ព្រះរាជអាជ្ញារង ​វង្ស ប៊ុន​វិសុទ្ធ ចុះថ្ងៃទី ​០១ ខែធ្នូ ​ឆ្នាំ២០១៥ ​បានបញ្ជាក់ថា ​ដើម្បីសាក​សួរ ពីដំណើរ​រឿង បរិហាកេរ្តិ៍​ តាមរយៈបណ្តាញ​សង្គម Facebook កាលពីថ្ងៃទី ​១៧ ខែវិច្ឆិកា ឆ្នាំ២០១៥​ តាមពាក្យ​បណ្តឹងរបស់​លោក គី តិច​ មេធាវីតំណាង​សម្តេចមហា​ពញាចក្រី ​ហេង សំរិន តំណាង​អយ្យការអម​សាលាដំបូងរាជ​ធានីភ្នំពេញ ​សូមអញ្ជើញឈ្មោះ ​សម រង្ស៊ី ​ភេទប្រុស ​អាយុ ៦៥ឆ្នាំ ​ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ អាសយដ្ឋាន ​ផ្ទះលេខ ​៥៧៦ ផ្លូវជាតិ​លេខ២ ​ភូមិព្រែកតាគង់​២ សង្កាត់ចាក់​អង្រែលើ ​ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ដើម្បីធ្វើការ​សាកសួរ​។
សាមីខ្លួនត្រូវ​ចូលមកកាន់​អយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ​នៅថ្ងៃទី០៤ ​ខែមករា ​ឆ្នាំ២០១៦ ​ម៉ោង៨ និង​៣០នាទីព្រឹក ​ហើយយោង​លើដីកាកោះនេះ ​គឺសាមីខ្លួនត្រូវ​ចួលខ្លួន​ ឲ្យបានទាន់​ពេលវេលា៕​

No comments:

Post a Comment