Wednesday, December 02, 2015

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសអន្តរជាតិ ICC អង្គរលើកទី២៥

គណៈកម្មាធិការ​បច្ចេកទេស​សម្របស​ម្រួលអន្តរជាតិអង្គរ​ បានបើក​សម័យប្រជុំលើកទី​២៥ នៅព្រឹក​ថ្ងៃទី ០២ ​ខែធ្នូ ឆ្នាំ២០១៥​នេះ ក្រោមវត្ត​មានលោក​រ៉ូម៉ាំងឡូវែ ​ទីប្រឹក្សាផ្នែក​សហប្រតិបត្តិការ​ វប្បធម៌ ​នៃស្ថានទូតបារាំង​ និងលោក ថា​ កាហាស៊ី ​ថាការស៊ូហ្គាវ៉ា ​អនុប្រធាន​បេសកកម្មនៃស្ថា​នទូតជប៉ុន​។
កិច្ចប្រជុំ​បច្ចេកទេសលើក​ទី២៥នេះបាន​ផ្តោតសំខាន់ ​ទៅលើរបៀបវារៈ​នៃកិច្ចប្រជុំ​លើកទី២៤នា​ខែមិថុនា កន្លង​ទៅនេះ ដោ​យកិច្ចប្រជុំនេះបាន​លើកឡើង ​អំពីក្តីកង្វល់​នៃការបំផ្លាញបេ​តិកភណ្ឌវប្បធម៌​ ពីសំណាក់ ក្រុមជ្រុ​លនិយមមួយ​ចំនួន។ ហើ​យនៅក្នុងកិច្ច​ប្រជុំលើកទី២​៥ នេះដែរក៍មាន​ការកត់សំគាល់ ​និងការអប​អរ សារទរនូ​វចំណាត់ការចំពោះ​ជនដែលបានបំផ្លាញបេតិ​កភណ្ឌឈ្មោះ ធូ​ម ប៊ុតទូ ​នៅប្រទេសម៉ាលី ​ស្ថិតក្នុងតំបន់​អាហ្រ្វិកខាង​លិច ដែលត្រូ​វបានចាប់បញ្ជូ​នទៅតុលាកាព្រហ្មទណ្ឌ ​អន្តរជាតិដែល​មានទីតាំង ​ក្នុងក្រុងឡា​អេនៃប្រទេស​ហូឡង់។​
យោងតាម​លោកឡុង ​កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ ​នៃអាជ្ញាធរជាតិអប្សរា ​បានអោយ​ដឹងថា៖ នៅក្នង​កិច្ចប្រជុំនេះដែក៍មា​នការពិនិត្យ ​និងតាមដានអំពី​សកម្មភាពការងារ​អភិរក្ស គ្រប់គ្រង ជួ​សជុល និងថែទាំប្រាង្គ​បា្រសាទនៅ​ក្នុងតំបន់អង្គរ​ ដែលជាការបំពេញ​បន្ថែមលើការងារ​អនុវត្តកន្លងមក ហើយ​កិច្ចប្រជុំ នេះក៍បន្តពិភាក្សាដើ​ម្បីអភិរក្ស ​និងការងារអភិវឌ្ឍន៍​តំបន់អង្គរ​ប្រកបដោយចីរភាព​ផងដែរ។
លោកជំទា​វ អាន ឡឺម៉េស ​តំណាងអង្គការយូ​ណេស្កូប្រចាំកម្ពុជាបាន​បញ្ជាក់ដែរថា៖ តាមរយៈកិច្ច​ប្រជុំ បច្ចេកទេស​លើកទី២៥ ​និងកិច្ចប្រជុំវិសាមញ្ញលើ​កទី២១ នេះដែរ​ ក៏ការឆ្លើយតបនិ​ងបង្ហាញពីការងារ​របស់ ICC-អ​ង្គរ ដែលបាន​អនុវត្តនាពេលក​ន្លងតាមអនុសាស​ន៍ ជាលក្ខណៈអន្តរជាតិ​ក្នុងការអភិរក្ស​សារពើពន្ធ និងការថែរក្សា​បេតិកភណ្ឌរ​បស់អ្នកជំនាញ​ដែលកំពុងធ្វើការ​នៅទីនេះ ក៍​ដូចជានៅប្រទេសឡាវ និងវៀតណាមក្នុងការ​ថែរក្សាតាមទិសដៅ រប​ស់គណៈកម្មាការបេតិក​ភណ្ឌពិភពលោក​ ដែលបានកំណត់​ថា ឆ្នាំ ២០៣០​ គឺជាការអភិរក្ស​ប្រកបដោយចីរភាព ដែល​ជាគោលបំណងទី១១​ ដោយយូណេស្កូធ្វើការ​ ជាមួយទីភ្នាក់ងារ​ យូអ៊ិន​អាឌីដាស​ សំរាប់អភិវឌ្ឍ​លំនៅដ្ឋាន​នៅទីក្រុងសៀមរាប​ដែលនៅជិតបេតិក​ភណ្ឌ ជាគ​ម្រោងមួយ​ដ៏សំខាន់សំរាប់​ការងារបន្ដ​។
លោក​ជំទាវបានបញ្ជាក់​ថា ថ្មីៗនេះមាន​សកម្មភាពមួយ​ដែលបានបំផ្លិចបំផ្លាញ​បេតិកភណ្ឌ​ មួយនៅ ​ប្រទសម៉ាលី ​ហើយសកម្មភាពនេះ​យូណេស្កូបានប្ដឹ​ងទៅតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ ហើយបាន​ធ្វើការ ថ្កោលទោស​ទៅចំពោះអ្នក​ដែលបានប្រព្រឹត្ត​រួចរាល់អស់ហើ​យ៕

No comments:

Post a Comment