Wednesday, December 02, 2015

សម្តេច ហេង សំរិន៖ ២ធ្នូ ជាសច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា ដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ

សម្តេចអគ្គ​មហាពញាចក្រី ​ហេង សំរិន​ ប្រធានរដ្ឋសភា និ​ងជាប្រធាន «រណសិរ្ស​សាមគ្គី ​សង្គ្រោះជាតិកម្ពុជា» នៅព្រឹកថ្ងៃ​ទី០២ ខែធ្នូ ​ឆ្នាំ២០១៥នេះ ​ក្នុងឱកាសអ​ញ្ជើញជាអធិបតី ក្នុ​ងពិធីអបអរសាទរ​ខួប៣៧ឆ្នាំ ​ថ្ងៃបង្កើត «រណសិរ្សសាមគ្គី​សង្គ្រោះជាតិ​កម្ពុជា ធ្នូ» សម្តេចបាន​មានប្រសាសន៍ថា ​២ធ្នូ ១៩៧៨​ ជាសច្ចធម៌ប្រវត្តិ​សាស្ត្រកម្ពុជា ​ដែលគ្មាននរណា ​ម្នាក់អាចបដិ​សេធបានឡើយ ​បើទោះពេលវេលា​បានកន្លងផុត​ទៅអស់រយៈ​ពេលច្រើនឆ្នាំក្តី។​
សម្តេចពញាចក្រី ហេង សំរិន​ បានបន្តថា ​ក្នុងកាលៈទេសៈ ​ដ៏វេទនានោះ ​គឺមានតែគណ​បក្ស ប្រជាជន​កម្ពុជាប៉ុណ្ណោះ ​ដែលបានក្រោក​ឈរឡើង​ដឹកនាំចលនាតស៊ូ ​វាយផ្ដួល​រំលំរបប យង់ឃ្នងនេះ ​រហូតសម្រេច​បានជ័យជម្នះ​នាថ្ងៃ០៧ ​មករា ឆ្នាំ១៩៧៩​ ហើយបើកឡើង​ទំព័រថ្មី ​នៃប្រវត្តិសាស្ត្រកម្ពុជា ​ហើយ រណសិរ្ស​ ធ្នូ ១៩៧៨ ​គឺជាប្រភពនាំមកនូ​វថ្ងៃជ័យជម្នះ ​៧ មករា ​និងជាប្រភព​នាំមកនូវការរីក​ចម្រើន ​និង ភាពសុខ​ដុមរមនា ​ដែលកម្ពុជាមាន​សព្វថ្ងៃ។​
ដើម្បីរម្លឹកដល់​ថ្ងៃជាប្រវត្តិ​សាស្ត្រនេះ ​វិមានរម្លឹកអនុស្សាវរីយ៍ ​នៃការបង្កើត​រណសិរ្សសាមគ្គី​ សង្គ្រោះជាតិកម្ពុជា​ នៅភូមិ២ធ្នូ ​ឃុំជើងឃ្លូ ​ស្រុកស្នួល ​ខេត្តក្រចេះ ​ត្រូវបានសាង​សង់ឡើង ​យ៉ាងធំស្កឹមស្កៃ​ក្រោមតម្លៃជិត​ ៤លានដុល្លារ​ និងត្រូវបើក​សម្ពោធកាលពី​ថ្ងៃទី២ ​ខែធ្នូ ឆ្នាំ២០១៣ ​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់សម្តេច​ពញាចក្រី ​ហេង សំរិន​ ប្រធានរណសិរ្ស​សាមគ្គី អ​ភិវឌ្ឍន៍មាតុភូមិកម្ពុជា​។
ការប្រារព្ធខួប​ថ្ងៃបង្កើត «រណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន​បានប្រែមក ​ឈ្មោះថា «រណសិរ្សសាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិកម្ពុជា» ក្នុងរំលឹក​ពីប្រវត្តិ ​នៃការរួបរួមពូន​ផ្តុំកម្លាំង ​និងតស៊ូ ​ដើម្បីរំដោះប្រទេសជាតិ​ និងប្រជាជន​ចេញពីរបប​ប្រល័យពូជសាសន៍​ ប៉ុល ពត ដែលមា​នរយៈពេល ​៣ឆ្នាំ ៨ខែ ​និង២០ថ្ងៃ។
សូម​បញ្ជាក់ថា «រណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើត​ឡើងនៅថ្ងៃទី២ ​ខែធ្នូ ឆ្នាំ១៩៧៨​ នៅភូមិ២ធ្នូ​ ឃុំជើងឃ្លូ​ ស្រុកស្នួល ​ខេត្តក្រចេះ ​ដោយមានការអញ្ជើញ ​ចូលរួមពីកងកម្លាំង​អ្នកស្នេហាជាតិ​ជាច្រើនរូបផ្សេ​ងទៀត ​ដើម្បីវាយផ្តួល​រំលំរបបកម្ពុជា​ប្រជា ធិបតេយ្យ ដោយ​មានការចូលរួម​ពីកងទ័ព​ស្ម័គ្រចិត្តវៀតណាម ​ផងដែរ។​
សម្តេច ​ហេង សំរិន​ បញ្ជាក់ថា ​២ ធ្នូ ជាថ្ងៃ​បង្កើតចលនា​បដិវត្តន៍រំដោះកម្ពុជា ​និងប្រជាជន ​ចេញពីរបបកុម្មុយ​នីស្ត និងភាព​វេទនា ដែ​លប្រជាពលរដ្ឋខ្មែរ ​ជាពិសេសកម្លាំងយុវជន ​រងការធ្វើទុក្ខបុកម្នេញ ​និងជិះជាន់​យ៉ាងវេទនាពីរបប​កម្ពុជាប្រជាធិបតេយ្យដឹ​កនាំដោយ ​ប៉ុល ពត ខៀវ​ សំផន និង ​អៀង សារី​ បានរួបរួមពូន​កម្លាំងគ្នា ​ជាធ្លុង១ ​ដើម្បីផ្តួលរំលំ​នូវរបបដ៏យង់ឃ្នង ​និងសម្លាប់រង្គាលមួយនេះ ​ហើយក៏ជាជំហាន​ស្រោចស្រង់​កម្ពុជាចេញពី​គំនរផេះផង់មក​ រកភាពរីកចម្រើននាពេល​បច្ចុប្បន្នផងដែរ​។
គួរបញ្ជាក់​ឲ្យដឹងថា ​នៅក្នុងពិធីអបអរសាទរ​ខួប៣៧ឆ្នាំ ​ថ្ងៃបង្កើត «រណសិរ្សសាមគ្គី ​សង្គ្រោះជាតិកម្ពុជា​ ធ្នូ» នៅថ្ងៃនេះ ​គឺប្រារព្ធធ្វើឡើង​នៅវិទ្យាស្ថាន​ជាតិអប់រំ ​ដែលមាន ​ការអញ្ជើញ​ចូលរួមផងដែរ​ ពីមន្រ្តីជាន់ខ្ព​ស់នៃរាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​កងកម្លាំង ​ប្រដាប់អាវុធ​ ប្រជាពលរដ្ឋ និងសិស្ស ​និស្សិតជាច្រើន​រូបផ្សេងទៀត៕​




No comments:

Post a Comment