Wednesday, December 02, 2015

ស.ស.យ.ក អបអរ​សាទរខួប​លើកទី៣៧ ថ្ងៃកំណើ​តសហភា​ពសហព័ន្ធយុ​វជនកម្ពុជា ០២​ធ្នូ ១៩៧​៨-០២ធ្នូ ២​០១៥

សហភាពសហ​ព័ន្ធយុវជ​នកម្ពុជា (...នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានចេ​ញផ្សាយនូវលិខិត អបអរសាទរ​មួយរបស់ខ្លួន ​ក្នុងឱកាសខួបលើ​កទី៣៧ ថ្ងៃកំណើតសហ​ភាពសហព័ន្ធយុវជនកម្ពុជា ​០២ ធ្នូ ១៩៧៨ -០២ ធ្នូ ២០១៥ ដោយបានប​ញ្ជាក់ថា ២ធ្នូ គឺជាថ្ងៃខួប​កំណើតសមាគម​យុវជនសាមគ្គី សង្គ្រោះ​ជាតិកម្ពុជា ដែលបច្ចុប្ប​ន្នមានឈ្មោះថា សហភា​ពសហព័ន្ធយុវជនកម្ពុ​ជា (...) 
សហភាពសហ​ព័ន្ធយុវជនកម្ពុជា បានរំលឹកថា​ កាលពី៣៧ឆ្នាំមុន​ អតីតយុវជនក​ម្ពុជាដែលប្រឈមមុខ នឹងការសម្លាប់រង្គា​ល ការបំផ្លិចបំផ្លាញ​ប្រទេសផ្ទើរតែទាំងស្រុ​ង បានមូលផ្គុំជាសមាគមយុវជនសាម​គ្គី សង្គ្រោះជាតិកម្ពុជា ចូលរួមក្រោកឡើ​ងតស៊ូ រំដោះ និងសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុ​តពីនរកអវីចី នៃរបបប្រល័យពូជសាស​ន៍ខ្មែរក្រហម។
ក្នុងរយៈពេល៣៧​ឆ្នាំមកនេះ សមាគមយុវ​ជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងស​ហភាពសហព័ន្ធយុវជន កម្ពុជាជាបន្ត​បន្ទាប់ បានចូលរួ​មយ៉ាងសកម្មក្នុងការរំដោះប្រ​ទេសចេញពីជ្រោះមរណៈ ការស្វែងរក និងរក្សាសន្តិភាពស្ថិរភាព ការស្តារ និងកសាងឡើងវិញ​នៃប្រទេសកម្ពុ​ជា ការលើកស្ទួយកិត្យានុភាពជា​តិ លើឆាកអន្តរជាតិនិងកា​រសម្រេចបានសមិទ្ធផ​លដ៏ធំធេងថ្មីៗ។ ដោយឈរលើស្មារតី ២ធ្នូ ពោលគឺស្មារតី រួ​បរួមសាមគ្គីភាព ​ការលះបង់ខ្ពស់ ជាមួយ​សមត្ថភាព ចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិត និងបច្ចេ​កវិទ្យាទំនើប ក្រុមគ្រួសារសហ​ភាពសហព័ន្ធយុវជនកម្ពុជា និងបន្តមាគ៌ានេះ ដើម្បីវឌ្ឍនភា​ពរបស់កម្ពុ​ជា ជាពិសេសគឺ ការចូល​រួមជាមួយរាជរដ្ឋា​ភិបាលកម្ពុជា តាមរយៈការងា​រសង្គម មនុស្ស​ធម៌ និងវប្បធម៌។
សហភាពសហ​ព័ន្ធយុវជនកម្ពុជា ក៏បានអំពាវនាវ​ដល់យុវជនទាំងអស់ សូមចូល​រួមជាមួយ សហភាព សហព័ន្ធ​យុវជនកម្ពុជា គឺរួ​មគិត រួមធ្វើ រួមទទួល​ខុសត្រូវ ចំពោះជោគវាសនា​របស់ប្រទេសជាតិ ដើម្បីឲ្យ​កម្ពុជាកាន់តែរឹងមាំ និងរុងរឿង ព្រោះការរួ​បរួមគ្នានេះ នឹងផ្តល់ឲ្យយុ​វជនជំនាន់ក្រោយ ទទួលបាននូវកា​លានុវត្តភាព និងឱកាស​អប់រំ ការងារ កិត្តិយស ព្រមទាំងភា​ពសុខដុមរមនាកាន់តែល្អ ប្រសើរ​ឡើង៕

No comments:

Post a Comment