Wednesday, December 02, 2015

វិភាគ​ន​យោបា​យ ដើម្បី​តែ​កា​រតថ្លៃ​អំ​​ណាច និង​ការ​ពារ​ទង្វើ​​បំ​ពានច្បាប់ គ​ណប​ក្សស​​ង្គ្រោះ​ជាតិ សុខ​ចិ​ត្តធ្វើ​ពហិ​​កាប្រ​ឆាំង​​នឹងច្បាប់ថវិ​កាឆ្នាំ​២០១៦

កោតតែ​អ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើសយក​ការ​ធ្វើ​ពិហិកា មិន​ចូល​ប្រជុំ​អនុម័ត​ថវិកាឆ្នាំ​២០១៦ និង​យក​សភា​ធ្វើ​ជា​ចំ​ណាប់​ខ្មាំង​ និងការដាក់​សម្ពាធ​លើ​គណបក្ស​កាន់​អំ​ណាច ដែល​ជា​វិធី​មួយ​ដ៏​ស្មោគ​គ្រោគ​ និង​អាក្រក់​បំ​ផុត​ ពុំ​គួរ​គណបក្ស​ប្រឆាំង​យក​មក​អនុវត្ត​នោះ​ទេ។
ទោះ​បី​ជា​តំ​ណាង​រាស្ត្រ​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ចូល​ប្រជុំសភា​ក្តី ក៏នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ មិន​មាន​អ្វីបង្ក​​ជា​ឧបសគ្គ​រាំង​ស្ទះ​​ឡើយ គឺ​អង្គ​សភា​ដែល​ជា​សំ​ឡេង​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ប្រជុំ​ពិភាក្សា និង​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​មាន​សារៈសំ​ខាន់​នោះ​ ដោយ​​សំ​ឡេង​៦៦ លើ​៦៦ ដែល​ស្មើ​នឹង​១០០ភាគ​រយ នៃ​សមាជិក​សភា​ដែល​បាន​ចូល​ប្រជុំ​។
យោង​លើ​គេហទំ​ព័រហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ឲ្យ​ដឹង​ថា ច្បាប់​ថវិកាឆ្នាំ​២០១៦គឺ​ជា​ផ្នែក​មួយ​នៃ​ការ​លុប​ចោល​ផង​ដែរនូវ​ពន្ធតាម​របបម៉ៅការ ដើម្បី​សម្រួល​ដល់​អាជី​វករខ្នាតតូច​ដែលលក់​ដូរបន្តិចបន្តួច ដើម្បី​ចិញ្ចឹម​ជី​វិត​។ លោក ហ៊ុន សែន បាន​បន្ថែម​ថា ច្បាប់​នេះ​ក៏​នឹង​លុប​ចោល​ពន្ធ​លើមធ្យោបាយ​ដឹក​ជញ្ជូន​ និង​យាន​ជំ​និះ​មួយ​ចំ​នួន ដើម្បី​កាត់​បន្ថយ​ចំ​ណាយ​ និង​លើក​កំ​ពស់​ជី​វភាព​ប្រជា​ជន​បាន​មួយ​កំ​រិត​។ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​ជាង​នេះ​ទៅ​ទៀត​នោះ តាម​រយៈ​ការ​អនុម័ត​ថវិកាឆ្នាំ​២០១៦នេះ ក៏​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ដើម្បី​ធានាកំ​ណើន​សេដ្ឋកិច្ចខ្ពស់​ និងអតិផរណាទាប​ផង​ដែរ។ ក្រៅ​ពី​នេះ ថវិកាឆ្នាំ​២០១៦ ក៏​នឹង​ផ្តល់​លទ្ធភាព​ដល់​រាជ​រដ្ឋាភិបាល​ ដឹកនាំ​ចាត់​ចែង​ការងារ​លើ​គ្រប់​វិស័យ​ និងផ្តល់​​ជូន​ទៅ​ក្រសួង​សំ​ខាន់​ៗ​មួយ​ចំ​នួន​ជាអាទិភាព​ ក្នុង​ការ​អភិវឌ្ឍ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ​ និង​សង្គម​​ ក្នុង​នោះ​ក៏​មាន​ការ​តម្លើង​បៀរវត្សជូន​មន្ត្រី​រាជ​ការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ជាប់​កិច្ច​សន្យា​ និង​និវត្តន៍​ជន​ផង​ដែរ។ ទាំង​នេះ គឺ​ជា​គោល​បំ​ណង​ដ៏​សំ​ខាន់បំ​ផុត​​ដែល​លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហោះ​ផ្សាយ​មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ថវិកាឆ្នាំ​២០១៦ ត្រូវ​បានសភា​​អនុម័ត។
ក្នុង​ន័យ​នេះ យើងខ្ញុំ​ជា​អ្នក​និពន្ធ​ឯករាជ្យ​មួយ​រូប​ ​សូម​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​ ឲ្យ​ធ្វើ​ការពិចារណា​អំពី​ភាព​ត្រឹម​ត្រូវ​ និងហេតុ​ផល​មួយ​ចំ​នួន​ ជុំ​វិញ​ការ​ធ្វើ​ពហិការបស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថា តើ​ជា​ទង្វើ​បំ​រើផល​ប្រយោជន៍​សង្គម​ជាតិ និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ឬ​មួយ​ក៏​ជា​ការ​បញ្ជាដាច់​ខាត​​ពី​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពី​ទណ្ឌិតដែល​កំ​ពុង​និរទេសខ្លួន ដោយសារតែគំ​នុំ​និង​ការ​សងសឹក ចេញ​​ពី​ចេតនា​ទាម​ទារ​ដំ​ណែងខ្ពស់​ក្នុង​រដ្ឋ​សភា​មកខ្លួន​ឯង​វិញ ឬ​ក៏ជាការ​ប៉ុនប៉ងគាប​សង្កត់​ផ្នែក​នយោបាយ ដើម្បី​គោល​បំ​ណង​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ត្រឡប់​ចូល​មក​មាតុ​ប្រទេ​ស​វិញ​ រួច​ផុត​ពីការ​ជាប់​ពន្ធ​នាគារ​?
មន្ត្រី​ជាន់​ខ្ពស់​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​ថា មិន​ចូល​ប្រជុំ​សភា​ទេ ដោយ​សារ​តែ​មិន​ទាន់​មាន​ការ​ចរចាណាមួយ​ក្នុង​វប្បធម៌​សន្ទនា ដើម្បី​ដោះ​ស្រាយ​លើ​បញ្ហា១ចំ​នួន ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ថា ជា​ភាព​អយុត្តិធម៌​របស់​ខ្លួន​ ក្នុង​នោះ​មាន​ទាំង​ការ​ប្រើ​អំពើ​ហិង្សា​លើអ្នក​តំ​ណាង​រាស្ត្រ​ ការ​ដក​ដំ​ណែង​របស់​លោក កឹម សុខា និង​ការ​ដក​សិទ្ធិ​ បុព្វសិទ្ធិ​របស់​លោក សម រង្ស៊ី ពី​អ្នក​តំ​ណាង​រាស្ត្រ​ជា​ដើម។ ប៉ុន្តែ អ្នកតំ​ណាង​រាស្ត្រ​ទាំង​នោះ មិន​បាន​និយាយ​សូម្បី​តែ​មួយ​ម៉ាត់​អំពីទង្វើ​ខុសឆ្គងរបស់មេដឹកនាំ​ខ្លួន​ និង​កំ​ហុស​របស់​បុគ្គលមួយ​ចំ​នួន​ដែល​ពាក់​ព័ន្ធ​ក្នុង​សំ​ណុំ​រឿង​ព្រហ្មទណ្ឌ កើត​ចេញ​ពី​មាត់​ឥត​គំ​រប ហើយ​បាន​និង​កំ​ពុង​ប្រឈម​ចំ​ពោះ​មុខច្បាប់នោះ​ទេ។
គេនៅ​ចង​ចាំ​ថា ក្រោយ​ការ​បោះ​ឆ្នោតឆ្នាំ​២០១៣កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​ចាញ់​ឆ្នោត បាន​ចោទ​ប្រកាន់​ដោយ​មិន​សម​ហេតុ​សម​ផល​ជា​ច្រើន​មកលើ​គណបក្ស​កាន់​អំ​ណាច អំ​ពី​​ភាព​មិន​ប្រក្រតី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ វាយ​ប្រហារលើ​ស្ថាប័ន​ គ.ជ.ប និង​រហូត​ដល់​ចោទ​មកលើ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ថា ជា​ចោរ ទាំង​ដែល​គណបក្ស​ប្រជា​ជន​ខ្លួន​ឯង​បាត់​បង់​អាសនៈពី៩០ មក​នៅ​ត្រឹម​​៦៨​អាសនៈប៉ុណ្ណោះ ។ តើ​របៀបដឹកនាំរបស់​គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​មានថ្នាក់​ដឹកនាំ​កំ​ពូល​​ៗជា​ច្រើន​រូប​ជា​ស្ថាបនិក នាំ​មក​នូវ​សុខសន្តិសភាព​ និង​ការ​អភិវឌ្ឍប្រទេសជាតិ​មកដល់​សព្វ​ថ្ងៃ​​ ហេតុ​​​អ្វី​ក៏​ត្រូវ​បាន​បក្ស​ប្រឆាំង​ចោទ​ថា ជា​ចោរ ដែល​ហាក់​ដូចជាចោរល្ងង់ ​មិន​ចេះ​លួច ? ក្នុង​ន័យ​ថា បើ​ជា​ចោរមែននោះ គេលួចពី​តិចទៅ​ច្រើន មិន​មែន​ធ្លាប់​បាន​ការ​គាំ​ទ្រ​កាលពី​អាណត្តិមុនចំ​នួន​​៩០​អាសនៈ លួចគេមក​នៅ​ត្រឹម​៦៨អាសនៈដូចនេះ​ឡើយ​។ ដូច្នេះ ពាក្យ​ថាជា​ចោរ គឺ​មិន​សម​ទាល់តែ​សោះ ដែល​ការពិត​នេះគ្រាន់​តែ​ជា​ល្បិចកល​ ​យក​ការ​ចោទ​ប្រកាន់​ធ្វើ​ជា​លេស ដើម្បីវាយ​ប្រហារ​មក​លើ​​បក្ស​កាន់​​អំ​ណាច​របស់​លោក ហ៊ុន សែន និងញុះ​ញង់ កៀង​គប្រមូលផ្តុំ បំ​ផុសកម្លាំង​មហាជន​ ក្នុង​ទិស​ដៅ​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក ហ៊ុន សែន​តែ​ប៉ុណ្ណោះ។  ក្នុង​ពេល​ដំ​ណាល​គ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បានប្រើ​ឧបាយកល​ទុចរិត​គ្រប់​បែប​យ៉ាង ដូចជា​ដឹកនាំ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវយ៉ាង​អានាធិ​បតេ​យ្យ រហូត​ក្លាយ​ជា​កុបកម្ម​​ហិង្សា​ ដុត​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ឯកជន នាំ​ឲ្យ​​មាន​នូវភាព​ចលា​ចល​វឹក​វ​ធ្ងន់​ធ្ងរក្នុង​សង្គម​ ហើយ​ថែម​ទាំង​បាន​ធ្វើ​ពហិកា មិន​ព្រមចូល​ប្រជុំ​សភា​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​មកលើ​រដ្ឋ​សភា ​ដឹកនាំ​ដោយ​បក្ស​ប្រជា​ជន​កម្ពុជា​ថា ជា​សភាចោរ សភា​ឯកបក្ស​ សភា​ប្រថាប់​ត្រា សភា​គូថមាន់ និង​ប្រកាសថា មិន​ព្រម​ចូល​ប្រជុំ​សភា​ជា​ដាច់​ខាត ដែល​កាល​ណោះ​ស្រប​ពេល​ដែល​សន្ទុះនៃតវ៉ា​កាន់​តែ​ឡើង​កម្តៅ​ខ្លាំង​ឡើងៗ ដើម្បី​តថ្លៃ​តុល្យភាព​អំ​ណាច​នៅ​ក្នុង​សភា​ ។
ប៉ុន្តែ នៅ​ពេល​ដែលលោក ហ៊ុន សែន យល់​ព្រម​ផ្តល់​ឱកាស បើក​ផ្លូវ​ឲ្យ​មាន​ការ​ចរចា និង​ផ្តល់​លទ្ធភាព​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំ​ណែងរហូត​ដល់​អនុប្រធាន​ទី​១រដ្ឋ​សភា និង​គណៈ​កម្មការ​ជំ​នាញ​នានាក្នុង​សភា​ផង​នោះ បាតុកម្ម​ក៏បាន​បញ្ចប់ ហើយ​ពាក្យ​ថា សភាឯកបក្ស​ក៏​បាន​បញ្ចប់​ ​និង​ការ​យក​លេសថា ការតវ៉ា​ធ្វើ​តាម​ឆន្ទៈប្រជា​ពលរដ្ឋ​ក៏បាន​រលត់​ផង​ដែរ ទាំង​ដែល​ពួក​ខ្លួន​ចូល​សភា​ក៏មិន​បាន​សុំយោបល់ឯកភាព​​ពី​ប្រជា​ពលរដ្ឋ​ ឬសកម្មជន​របស់​ខ្លួន​ផង​នោះ​។
តំ​ណែង ​បាន​បិទ​មាត់​ មេដឹកនាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់បក្ស​សង្គ្រោះ​ជាតិដែល​ធ្លាប់​តែ​តវ៉ា ឲ្យសម្ងំ​ស្ងៀម    ប៉ុន្តែ ក៏​មាន​ជន​ឆ្លៀត​ឱកាសម្តងៗ បង្កើត​បញ្ហា​នៅ​ខាង​ក្រៅ​ ដើម្បី​បំ​ពេញ​មហិច្ឆតា អំ​ណាច​ និង​លុយ​កាក់​របស់​ក្រុម​ និង​បក្ខពួក​ខ្លួន មិន​ឆ្អែត​ឆ្អន់ ដោយ​អ្នក​ខ្លះ​ទៅ​ញុះ​ញង់កម្ម​ករនៅ​តាម​រោង​ចក្រឲ្យ​បះ​បោរធ្វើ​បាតុកម្ម តំ​ណាង​រាស្ត្រ​ខ្លះ​ទៅ​គោះ​លុយ​ពី​ថៅ​កែ​រោង​ចក្រ អ្នក​វិនិយោគ​បរទេស និង​ក្រុម​អ្នក​មាន​លុយ​មួយ​ចំ​នួន​ ជា​ថ្នូរ​នឹងការ​រក្សារឿង​អាស្រូវ​ខុសច្បាប់​ មិន​ឲ្យ​បែក​ធ្លាយ​ចេញ​ទៅ​ខាង​ក្រៅ​។​​ គ្រាន់​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក្នុង​បក្ស​សង្គ្រោះ​ជាតិខ្លះ​មាន​សេចក្តី​រាយការណ៍​មក​ថា បាន​សល់​លុយ​រាប់​លាន​ដុល្លារ ពី​ជំ​នួញ​នយោបាយ​ និង​ការ​ឃោស​នា​កៀង​គរពី​ បោកប្រាស់ពីក្រុម​អ្នក​គាំ​ទ្រ​នៅ​ឯក្រៅ​ប្រទេស រហូត​ផ្ទុះ​ការ​តវ៉ា​ ចោទ​ប្រកាន់​គ្នា​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ពុក​រលួយ​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ក្នុង​ទឹក​ប្រាក់​ពី៣០ ទៅ​៤០លាន​ដុល្លារ​អាមេរិក​។ 
អី​ឡូវ​នេះ យើង​ងាក​មកស្ថាន​ការណ៍​នយោបាយ​ចុង​ក្រោយ​វិញ​ម្តង តើ​បន្ទាប់​ពី​វប្បធម៌​សន្ទនា ដែលហាក់​ដូច​ជា​បាន​រលត់​បាត់​ទៅ​ហើយ​នោះ បែរជា​ត្រូវ​គណបក្ស​ប្រឆាំង​ទើប​តែ​ចាប់​ផ្តើម​លើក​តម្កើង​តម្លៃ​​វប្បធម៌​សន្ទនា ដែល​លោក​ ហ៊ុន សែន ធ្លាប់​បាន​អះ​អាង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ថា ក្នុងភាពជាអ្នក​ដឹកនាំនយោបាយ​នៅ​កម្ពុជា​ គឺជាង​ពាក់​កណ្តាល​ជី​វិត​របស់​លោកទៅហើយ បាន​ប្រើ​វប្បធម៌​សន្ទនានេះ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ធំ​ៗ នាំ​មក​នូវ​សុខសន្តិភាព​ជូន​​ជាតិមាតុភូមិ ។ ដូច្នេះ អាចថា​ ជា​រឿង​ថ្មីថ្មោង​បំ​ផុតរបស់​បក្ស​សង្គ្រោះ​ជាតិ ឬ​គ្រាន់​តែបែប​លក្ខណៈជា​ក្មេង​បៀម​ដៃ ហើយមក​ប្រកាស​ខ្លួន​ថា ជា​បុគ្គល​អស្ចារ្យលើ​វប្បធម៌​សន្ទនា​ គឺមិន​អាច​យកប្រៀប​ឈ្នះ​លើ​អានុភាព​ពិត​ប្រាកដរបស់​លោក​ ហ៊ុន សែន​បាន​ឡើយ​។ ពួក​គេអាច​បន្លំ​ប្រជា​ពលរដ្ឋ​ និង​បោក​ប្រាស់​ខ្លួន​ឯង បាន ប៉ុន្តែ នៅ​ពេល​ពួក​គេឆ្លុះ​កញ្ចក់​ មុខមាត់​អាក្រក់​របស់​ខ្លួន​ នឹង​បង្ហាញ​ប្រាប់​ថា ទង្វើ និង​ឆាក​ល្ខោន​ដែល​ពួក​គេ បាន និងកំ​ពុង​សំ​ដែង គឺ​ជា​ការ​បោកប្រាស់​ដ៏គួរឲ្យ​អៀន​ខ្មាសបំ​ផុត។
សន្លឹក​បៀ កំ​ពុង​ស្ថិតនៅ​លើ​ដៃ​របស់​លោក ហ៊ុន សែន ដែល​មាន​ប្រៀប​ខ្លាំង​បំ​ផុតក្នុង​ស្ថានការណ៍​នេះ។ ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​កាន់​តែ​មាន​ចំ​នួន​ច្រើន​ឡើង​ៗ ត្រូវ​បាន​យក​មក​អនុវត្ត​ ក្នុង​អ្វី​មួយ​ដែល​ជាផ្នែក​នៃ​ការ​បង្ហាញ​នូវ​គោល​ជំ​ហរឥត​ងាក​រេ ក្នុង​ការពង្រឹង​នីតិរដ្ឋ​ ការ​វាយ​បំ​បាក់​ដៃ​គូទុចរិត នៃ​វប្បធម៌សន្ទនា ការ​ទប់​ស្កាត់​ភាព​ចលាចល​សង្គម​ ហាក់​ដូចជា​បិទ​ច្រក​ទាំង​ស្រុង មិន​ផ្តល់​លទ្ធភាព ឬឱកាសល្អណា​មួយសម្រាប់​បក្សសង្គ្រោះ​ជាតិ ដើម្បីការតថ្លៃ​អំ​ណាច និងពន្លត់​ពាក្យ​គ្រោត​គ្រាត​ ដែល​បក្ស​ប្រឆាំង​ធ្លាប់បាន​ដៀល​ត្មះនាពេល​កន្លង​មកមកលើរាជ​រដ្ឋាភិបាលបាន​ឡើយ ។ និយាយ​ជា​រួម​ទៅ ពេល​វេលា​សម្រាប់​លុប​លាង​កំ​ហុស គឺមិន​មែន​ជា​ការចិញ្ចឹម​ចិត្ត​ដាក់​គំនាបមកលើ​បក្ស​កាន់​អំ​ណាច ដូច​ល្បែង​​ដែល​បក្ស​សង្គ្រោះ​ជាតិ​ធ្លាប់បាន​ប្រើ​នោះ​ទេ ។ ពេល​វេលានេះ​អាក្រក់​បំ​ផុត​សម្រាប់​បក្សប្រឆាំង ។ យ៉ាង​​ណាមិញ​ ការការពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​សំ​ណាញ់​ច្បាប់ ដែល​កំពុង​វ័ណ្ឌ​ក​បក្ស​សង្គ្រោះ​ជាតិ​ ក៏​ហាក់​ដូចជា​នៅ​ឆ្ងាយ​ពី​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន​ នៅ​ឡើយ​ ដ៏រាប​ណា​​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប៉ុនប៉ង​ប្រើនយោបាយ​ប្រជា​ភិថុត មក​បំ​ផ្លាញ​សន្តិភាព​ ដែល​កើត​ចេញ​ពី​ស្នាដៃរបស់​លោក ហ៊ុន សែននោះ។ ការ​ហត់​លោត ការបំ​ពងសំ​ឡេងច្រៀង​ខុស​ចង្វាក់​ភ្លេង និង​ការវាយ​ប្រហារដោយប្រើដៃ​បរទេស ដើម្បី​ដាក់​គំ​នាប​មក​លើរាជ​រដ្ឋាភិបាល មិន​មែន​ជា​មធ្យោបាយ​ល្អសម្រាប់ដំ​ណោះ​ស្រាយ​បញ្ហា​ជាតិ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ វា​ហាក់​បី​ដូចជា​យក​សាំង​ទៅ​ជះ​លើភ្លើង​ដែល​កំ​ពុង​តែឆេះ ឲ្យឆេះ​សន្ធោរសន្ធៅ​កាន់​តែ​ខ្លាំង​ថែម​ទៀត​។
ដូចគ្នានេះ​ដែរ ការ​ធ្វើ​ពហិកាមិន​ចូល​ប្រជុំ​សភា​ ដើម្បី​អនុម័ត​ថវិកាជាតិ​ឆ្នាំ​២០១៦ គឺ​មាន​តម្លៃ​ស្មើ​នឹង​ការ​​ខកខាន​ក្នុង​ការ​បំ​ពេញ​ភារកិច្ច​របស់​ខ្លួន​ជា​អ្នក​តំ​ណាង​រាស្ត្រ​ដែល​ត្រូវ​ចូល​រួម​ និង​ការសម្រេច​ចិត្ត​ ក្នុង​ការ​រួម​ចំ​ណែកជំ​រុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ក៏​ដូចជា​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្ររបស់​ប្រជា​ពលរដ្ឋ​បែរជាបក្សសង្គ្រោះ​ជាតិ​មិន​បាន​រួម​ចំ​ណែក​ក្នុង​បេសកម្ម​ដ៏​ត្រឹម​ត្រូវ​នេះ​ទៅ​វិញ​។
ម៉្យាង​វិញ​ទៀត ការ​ធ្វើ​ពហិកាមិន​ចូល​ប្រជុំ​សភា​របស់​អ្នកតំ​ណាង​រាស្ត្រគណបក្ស​ប្រឆាំង ត្រូវ​បាន​គេចោទ​សួរ​អំពី​បញ្ហា​ប្រាក់​បៀរវត្សរបស់​អ្នក​តំ​ណាង​រាស្ត្រ​ទាំង​នោះ តើពួក​គាត់​មុខក្រាស់​បើកប្រាក់​បៀរវត្សប្រចាំ​ខែ​ដែរ​ឬ​ទេ បើ​ថវិកាឆ្នាំ​២០១៦ ក៏​អនុម័ត​ដើម្បី​បើកប្រាក់​ខែឲ្យ​ពួក​គាត់​ផង​នោះ ខណៈ​ដែល​អ្នក​តំ​ណាង​រាស្ត្រ​ទាំង​នោះ​មិន​បាន​ចូល​ប្រជុំ​សភា និង​មិនបាន​លើក​ដៃអនុម័ត​ផង​។
ប្រាក់បៀរវត្សប្រចាំ​ខែ​របស់​អ្នក​តំ​ណាង​រាស្ត្រ​ ត្រូវ​បាន​គេបង្ហើប​ឲ្យ​ដឹង​ថា ម្នាក់ៗទទួល​បាន​ចន្លោះ​ពី​៩លាន ទៅ​១២លានរៀល ឬស្មើ​នឹង​ជាង២ពាន់​ដុល្លារ​អាមេរិក ក្នុង​១ខែ​ៗ អាស្រ័យ​ឋានៈ ជា​សមាជិក ​លេខាធិការ  អនុប្រធាន និង​ប្រធាន​គណៈកម្មការ​នានាក្នុងរដ្ឋ​​សភា​ នេះ​មិន​បូក​បញ្ចូល​នូវ​ប្រាក់​បេសកម្ម និង​ប្រាក់​ផ្សេង​ៗទៀត ដែល​អ្នក​តំ​ណាង​រាស្ត្រ​ត្រូវ​ទទួល​បាន​ផង​។ ចុះ​បើ​អ្នក​តំ​ណាង​រាស្ត្រ​​រូប​ណា​មិន​បាន​ចូល​រួម​ប្រជុំ​ ពិភាក្សា និង​អនុម័ត​ច្បាប់​ផងនោះ តើ​សក្តិសម​នឹង​គួរ​ត្រូវ​បើក​ប្រាក់​បៀរវត្ស​ទាំង​នោះ​ឲ្យ​ដែរឬ​ទេ? ហើយ​តើ ពួក​គាត់​ខ្មាសអៀន​ខ្លះ​ដែរទេ នៅ​ពេល​ចាយ​ថវិកាជាតិ​ ទាំង​ដែល​ខ្លួន​ឯង​មិន​បាន​ចូល​រួម​ធ្វើ​អ្វី​មួយ​ដែល​ជា​ប្រយោជន៍ជូន​ជាតិ​នោះ?
តាម​ដឹង​មក​ថា អ្នក​តំ​ណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង បាន​នាំ​គ្នា​មិន​ចូល​ប្រជុំ​សភា​តាម​ការ​សម្រេច​ និង​បញ្ជាពី​ថ្នាក់​ដឹកនាំរបស់​គណបក្ស​ខ្លួន​ឯង​ ដោយ​មិនបាន​សុំ​ច្បាប់​ពី​ប្រធាន​រដ្ឋ​សភា​ឡើយ​។ យោង​តាម​ប្រការ៦៧ ៦៨ ៧០ ៧១ និង​៧២ នៃបទ​បញ្ជា​ផ្ទៃ​ក្នុង​ នៃ​រដ្ឋ​សភា​ បាន​ចែង​ថា តំ​ណាង​រាស្ត្រ​​មិន​អាច​អវត្ត​មាន​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ប្រធាន​រដ្ឋ​សភា​បាន​ឡើយ។  ប្រធាន​អាច​អនុញ្ញា​តឲ្យ​សមាជិក​សភា​ឈប់​យ៉ាង​យូរ១៥ថ្ងៃ​ ក្នុង​សម័យ​ប្រជុំ​នីមួយ​ៗ។ ការ​ឈប់​លើសពី​១៥ថ្ងៃ​ ត្រូវ​សុំ​ឲ្យ​អង្គ​សភា​អនុម័ត​យល់​ព្រម​​។ តំ​ណាង​រាស្ត្រ​ណា​ឈប់​ខាន​មក​ប្រជុំ​លើសពី​៣ថ្ងៃ​ ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​កាត់​ប្រាក់​បំ​ណាច់​រដ្ឋ​សភា​ចំ​ពោះ​ថ្ងៃ​ដែល​អវត្តមាន​ និង​មាន​អំពើ​ទណ្ឌកម្ម​ខាង​វិន័យ​ជាទម្ងន់​ បន្ថែមលើការកាត់​ប្រាក់​បំ​ណាច់តាម​ចំ​នួន​ថ្ងៃដែល​អវត្តមាន​ គឺ​បណ្តេញ​ចេញ​ពី​ការ​ប្រជុំ​រយៈពេល​១ខែ​ ប្រកាសផ្សាយ​ដល់​មហាជន​នៅ​ក្នុង​មណ្ឌល​របស់​តំ​ណាង​រាស្ត្រ​ដែល​បាន​ប្រព្រឹត្តខុសនោះ។
វិធី​ធ្វើ​ពហិកា អាច​គ្រាន់​តែ​ជា​ការ​សម្ញើញ​ឬទ្ធិ៍របស់​ក្រុម​តំ​ណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​និច្ចកាល​ពួក​គេតែ​ង​តែ​មើល​ស្រាល​លើ​ផ្លូវ​ច្បាប់ និង​រំ​លោភ​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​ជា​ហូរ​ហែរមក​ហើយ ដែល​ក្នុង​នោះ​មាន​លោក កឹម  សុខា ជា​ឧទាហរណ៍​ស្រាប់​ ដែល​បាន​របូត​ដំ​ណែង​​ដោយ​សារ​តែ​គាត់ប្រព្រឹត្ត​កំ​ហុស​នេះ​។ ដូច្នេះ ជំ​ហាន​ដែល​បក្សសង្គ្រោះ​ជាតិ​បាន​និង​កំ​ពុង​ដើរ អាច​ត្រូវ​ចិត្ត​ខ្លួន​ឯង ដើម្បី​ផ្គាប់​ផ្គុនជម្ងឺចាស់​ ជា​ជម្ងឺទារអំ​ណាចកំ​ពុង​ងើបរើ​ឡើង​វិញ ប៉ុន្តែ វា​បាន​ប្រាស់​ចាក​ទាំង​ស្រុង​ពីគោលការណ៍​ច្បាប់ និងកំ​ពុង​តែ​ដើរផ្ទុយ​ស្រឡះ​ពី​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។ ផ្ទុយ​ទៅ​វិញ​ វា​ជា​ផ្លូវ​អាក្រក់​កាន់​តែ​ខ្លាំងបំ​ផុត អាច​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់​បង់​ប្រជា​ប្រិយិ៍​ភាព​ទាំង​ស្រុង និង​ខ្សោះ​ខ្យល់ ប្រសិន​ណា​បើថ្នាក់​ដឹកនាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ប្រឆាំង​មួយ​នេះ មើលរំ​លងនូវកំ​ហុសរបស់​ខ្លួន  ​និងមិន​បោះ​បង់​ចោល​នូវ​ទម្លាប់​យក​បរទេស​ធ្វើជា​ខ្នង​បង្អែក ដើម្បីគាប​សង្កត់លើ​អំ​ណាច ​ឯករាជ្យ និងអធិបតេយ្យជាតិ​របស់​ប្រទេស​ខ្លួន​ឯង​ទេនោះ​៕

No comments:

Post a Comment