Tuesday, December 01, 2015

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធមណ្ឌលកីឡាហែលទឹកតេជោសែន នៅខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែធ្នូ ខាងមុខនេះ

តាមប្រភព​ព័ត៌មាន ​ដែលបង្ហោះផ្សាយ​ដោយឯក​ឧត្តម កឹម ​គុណវឌ្ឍ ​អគ្គនាយក​ទូរទស្សន៍ ​ជាតិកម្ពុជា ​បានឲ្យដឹងថា ​នៅថ្ងៃទី០២ ​ខែធ្នូ ​ឆ្នាំ២០១៥​ខាងមុខនេះ ​សម្តេចអគ្គ​មហាសេនាបតី ​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី ​នៃព្រះរាជា​ណាចក្រកម្ពុជា ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ នឹងអញ្ជើញ​ជាអធិបតីភាព​ ក្នុងពិធី​សម្ពោធមណ្ឌល​កីឡា ហែលទឹ​កតេជោសែន ​នៅខេត្ត ​កំពង់ចាម​ និងការប្រកួត​ពានរង្វាន់​ហែលទឹក​ តេជោសែន​ឆ្នាំ ២០១៥​។
ឯកឧត្តម ​កឹម គុណវឌ្ឍ ​បានជំរាប​ជូនដល់អ្នក​សារព័ត៌មាន​ និងសាធារណៈជន​ថា ទូរទស្សន៍ជាតិ កម្ពុជា​ (ទទក) ​នឹងធ្វើការផ្សាយផ្ទា​ល់ផ្សាយចេញពី​ទីរួមខេត្ត​កំពង់ចាម​ក្នុងព្រឹត្តិការណ៏ ​ពិធីសម្ពោធ​មណ្ឌលកីឡា ​ហែលទឹក​តេជោសែននេះ។​
សូមជំរាបថា​ «មណ្ឌលកី​ឡាហែលទឹក​តេជោសែន» គឺជាមណ្ឌល​កីឡាហែលទឹក​លំដាប់អន្ត​រជាតិ បំពាក់​ដោយបរិក្ខា​បច្ចេកវិទ្យាដ៏​ទំនើប ​ដែលបាន​ចំណាយប្រាក់​សាងសង់រហូតដល់ ​១, លានដុល្លារ​អាមេរិក។​ មជ្ឈមណ្ឌលកី​ឡាហែល​ទឹកនេះ ​បានចាប់ផ្តើម​សាងសង់​ កាលពីថ្ងៃ១៨ ​ខែកុម្ភៈ ឆ្នាំ២០១៣ ​លើផ្ទៃដីទំហំ ៦៥ម៉ែត្រ x ​១២០ម៉ែត្រ ស្ថិ​តក្នុងកីឡា​ដ្ឋានខេត្ត​កំពង់ចាម។ ​មានអាងហែលទឹកទំហំ ​២៥ម៉ែត្រ x ៥០ ម៉ែត្រ, អាងលោត​ទឹកទំហំ ​២៥ម៉ែត្រ x ២៥ម៉ែត្រ, អាងហែលទឹ​កកំដៅសាច់ដុំមុន​ពេលប្រកួត​ទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ, អគារបម្រើការ​ប្រកួតទំហំ ​៧ម៉ែត្រ x ៣៥ម៉ែត្រ, មានជាន់​ផ្ទាល់ដី ​និងជាន់ទី១​ (ក្នុងនោះ ​មានបន្ទប់ VIP ទំហំ ​៧ម៉ែត្រ x ​១៥ម៉ែត្រ), និងកន្លែងទស្សនាចំនួន​ ៦១៥កន្លែង។ ​អាងហែលទឹក​នេះត្រូវបាន​សាងសង់ ​និងបំពាក់ទៅដោ​យម៉ាស៊ីនចម្រោះ​ទឹកទៅតាម​ស្តង់ដារអន្តរជាតិ ​ដែលកំណត់​ដោយសហព័ន្ធ​កីឡាហែល ​អន្តរជាតិ៕




No comments:

Post a Comment