Tuesday, December 01, 2015

តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអ្នកកាន់ Facebook Page លោកសម រង្ស៊ី និងជំនួយការលោក ហុង សុខហួរ

នៅ​​ថ្ងៃទី​០១ ខែធ្នូ​នេះ តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជំនួយការ​ លោក​ ហុង សុខ​ហួរ និង​អ្នក​កាន់​ Facebook page លោក​ សម រង្ស៊ី ទាក់ទង​ការ​ផ្សំគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើ ប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ នេះ បើយោងតាមមន្ត្រី ជាន់ខ្ពស់​​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងប្រាប់ឱ្យដឹង។
​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដែល​ចេញ​ដោយ​ លោក​ កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ គឺ​បាន​បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា និង​ឈ្មោះ អ៊ុង ជុង​លាង ដើម្បី​យកមក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​
ជនសង្ស័យទាំងពីរនេះ បានរត់គេចខ្លួនទៅក្រៅប្រទេស បន្ទាប់ពីសមត្ថកិច្ចបាចាប់ខ្លួនលោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី
សូមរំលឹក​ពីព្រឹត្តិការណ៍នេះ​ផងដែរថា ​កាលពីថ្ងៃទី១២​ ខែសីហា ​ឆ្នាំ២០១៥ ​កន្លងទៅ ​លោក ហុង ​សុខហួរ ​សមាជិក​ព្រឹទ្ធសភា ​គណបក្សសម ​រង្ស៊ី បាន​ប្រព្រឹត្តទង្វើ​ឧក្រិដ្ឋ ដោយ​បានបង្ហោះ​ផ្សព្វផ្សាយតាម ​បណ្តាញសង្គមថ្មី ​ហ្វេសប៊ុក ​របស់លោក ​សម រង្ស៊ីនូវវីដេអូ​ឃ្លីបក្លែងឯក​សារសាធារណៈ ​ភូតកុហក ​បោក ប្រាស់ ​និងបំពុល​សាធារណ​មតិ ដែលខុស​ពីខ្លឹមសារ​ដើមពិតប្រាក​ដនៃសន្ធិសញ្ញា​សន្តិភាព ​មិត្តភាព ​និង សហប្រតិបត្តិ​ការ រវាង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​និងសាធារណរ​ដ្ឋសង្គមនិយម​វៀតណាម ​ចុះថ្ងៃទី ​១៨ ខែកុម្ភៈ ​ឆ្នាំ១៩៧៩ ​ត្រង់ប្រការ៤​ ដោយបាន​និយាយថា ​ភាគីទាំងពីរ​នឹងធ្វើការចរចា ​ដើម្បីចុះ​ហត្ថលេខា​សំរាប់រំលាយ​ព្រំដែនជាតិ​ប្រទេសទាំងពីរ​
ដោយឡែក​នៅថ្ងៃទី១៣​ ខែសីហា ​ឆ្នាំ២០១៥ រាជរ​ដ្ឋាភិបាល​កម្ពុជាក៏បានចេ​ញសេចក្តីថ្លែ​ងការណ៍ធ្វើការ​ បដិសេធចោល​ទាំងស្រុង និង​ថ្កោលទោសយ៉ា​ងដាច់អហង្ការ​ចំពោះទង្វើឧក្រិដ្ឋ​នេះផងដែរ​ ដែលជា​ទង្វើ ដើម្បីបម្រើឱ្យ​នយោបាយ​ប្រជាភិថុតិ​របស់បក្ស​ប្រឆាំង ​បោកប្រាស់​សាធារណមតិ​ ដែលទង្វើ​នេះបាននាំឱ្យ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សន្តិសុខជាតិ ​ស្ថិរភាពនយោ​បាយ អធិបតេយ្យ ​និងបូរណភាព​ទឹកដីនៃព្រះ​រាជា ណាចក្រកម្ពុជា។​ តាមការពិតខ្លឹម​សារដើមពិត​ប្រាកដត្រង់មាត្រា​៤នៃសន្ធិ​សញ្ញានោះបានចែ​ងថា ភាគី​ទាំងពីរសន្យា​ថា នឹងដោះស្រាយ​រាល់ទំនាស់អាចកើ​តឡើងក្នុង​ការទាក់ទងជា​មួយគ្នា តាមរយៈ​ការចរចា​ដោយ​សន្តិវិធី។ ​ភាគីទាំងពីរ​នឹងចរចា​គ្នា ដើម្បីចុះ​ហត្ថលេខា​លើសន្ធិសញ្ញា​មួយកំណត់ ​នូវព្រំដែន​រដ្ឋរវាង​ប្រទេសទាំងពីរ​លើមូលដ្ឋាន ​ខ្សែព្រំដែន​នាបច្ចុប្បន្ននេះ ហើយ​ប្តេជ្ញាចិត្ត​កសាងខ្សែព្រំដែន​នោះ ទៅជាខ្សែ ​ព្រំដែនសន្តិភាព មិត្តភាព​ដ៏យូរអង្វែង​រវាងប្រទេស​ទាំងពីរ​
ប្រការនេះ​ធ្វើឱ្យប្រជាជនខ្មែរ​មើលឃើញកាន់​តែច្បាស់ថា​ នយោបាយ​របស់បក្ស​ប្រឆាំងរយៈពេល​ជាង ២០​ ឆ្នាំនេះ មា​នតែការធ្វើ​ប្រជាភិថុតិ ​ញុះញង់បោកប្រាស់​លាបពណ៌ និងបំភិតបំភ័យ​ប្រជាជនតែ​ប៉ុណ្ណោះ ពោ​លគឺពួកប្រឆាំ​ងពុំបានគិត​ពីសន្តិសុខ ​ស្ថិរភាព និងការ​អភិវឌ្ឍប្រទេស ​គឺពួកគេបាន​និងកំពុង​ប្រើប្រាស់ ​គ្រប់រូបភាព​ដើម្បីមហិច្ឆិតាន​យោបាយ អំណាច​ និងគំនុំសងសឹក​ប្រកបដោយ​ភាពអគតិង​ងិតងងុលមើល មិន​ឃើញពីចំណុចល្អ​ទាំងឡាយ ​ដែលរាជរដ្ឋាភិបាល​បាននិងកំពុង​ធ្វើសព្វថ្ងៃដើម្បី​បុព្វហេតុជាតិ ​និង ប្រជាជន​ដ៏ពិតប្រាកដ​។

សូមបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់​ធ្វើការថ្លឹងថ្លែង ​និងពិចារណា​ឱ្យបានម៉ត់​ចត់ និងធ្វើការ​ប្រៀបធៀបពី​ សមិទ្ធិផល​របស់រាជរដ្ឋាភិបាល ​និងសកម្មភាព​ទុច្ចរិតនានា របស់ពួក​ប្រឆាំងចៀសវាង​ការចាញ់​នូវ​ឧបាយកល​ទាំងអស់នោះ៕​



No comments:

Post a Comment