Tuesday, December 01, 2015

គណបក្សប្រជាជនកម្ពុជាទទួលបានយុវជន ជាសមាជិកថ្មីប្រមាណជា២០០នាក់បន្ថែមទៀតនៅប្រទេសបារាំង

នៅថ្ងៃទី២៨ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​ឯកឧត្តមបណ្ឌិត ​ហ៊ុន ម៉ាណែត ​កូនប្រុសច្បង​របស់សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និងជាប្រធាន​ក្រុមការងារ​អង្គការចាត់​តាំងរៀបចំយុវជន​គណបក្ស ​ប្រជាជនកម្ពុជា​ក្រៅប្រទេស​ បានប្រកាស​បញ្ចូលសមាជិក​ សមាជិកា​យុវជននៃ​គណបក្សប្រជាជន​ កម្ពុជានៅ​ប្រទេសបារាំង​ បានចំនួន​ប្រមាណ២០០​នាក់។ ក្រុម​យុវជនដែល​ត្រូវបានប្រកាស ​ចូលជាសមាជិក​យុវជនថ្មី​ នៃគណបក្ស​ប្រជាជន​កម្ពុជា បា​នប្តេជ្ញាគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ​ដែលរាជរដ្ឋា​ភិបាលកម្ពុជា ​បានដឹកនាំ​អភិវឌ្ឍន៍ ​ប្រទេសកម្ពុជាឲ្យ​មានការរី​កចំរើន ​មានកិតិស័ព្ទ ​នៅលើឆាកអន្តរជាតិ ​និងមានការ​ជឿទុកចិត្ត ​យ៉ាងខ្លាំងពី​ប្រជាពលរដ្ឋ​កម្ពុជា ​និងបានបោះឆ្នោត ​គំាទ្រគណបក្ស​ប្រជាជន​កម្ពុជាជា​រៀងរហូតមក ​។
នៅរសៀល​ថ្ងៃទី២៨ខែ​វិច្ឆិកាដដែល​នោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ​ម៉ាណែត ​ក៏បានជួបសំណេះ សំ​ណាលជាមួយ​ក្រុមនិស្សិត​ខ្មែរដែលកំពុង​រៀននៅប្រទេស​បារាំង និងបាន​ចែករំលែកដល់សិ​ស្ស និស្សិតខ្មែរ​ជំនាន់ក្រោយ​ឲ្យខិតខំរៀនសូត្រ ដើ​ម្បីបំពេញចំ​ណេះវិជ្ជារបស់​ខ្លួននៅក្រៅប្រទេស​ឲ្យ ទទួល​បាននជោគជ័យ ​និងវិលទៅ​បំរើការងារ​ជូនប្រទេសជា​តិវិញ។
ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ​បានមានប្រសា​សន៍ពីការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា មានការ​ រីកចំរើនលើគ្រប់​វិស័យ ​តាមគោលការណ៍ល​ទ្ធិប្រជាធិបតេយ្យ ​ហើយក្រុមនិស្សិត​ខែ្មរនៅប្រទេស បារំាងទាំងអស់​ បានយល់ដឹងកាន់​តែច្បាស់ពីប្រទេស​កម្ពុជា ដែលដឹ​កនាំដោយសម្តេច​តេជោ ហ៊ុន ​សែន។
ឯក​ឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ​ក៏បានមានប្រ​សាសន៍បំភ្លឺ​អំពីការចោទ​ប្រកាន់មួយ​ចំនួនជូន​ដល់ ប្រជាពលរដ្ឋ​ និងនិស្សិត​ខ្មែរនៅប្រទសបារាំង​ បានដឹងនិង​យល់ឲ្យច្បាស់ និ​ងកុំចាញ់បោក ​ការឃោសនា​អកុសលនានា ​ដែលតែង​តែធ្វើឡើង​មួលបង្កាច់រាជ​រដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាស ​ទទួលបានអាហារ​សាមគ្គីនោះដែរ​ មានការរៃអ​ង្គាសថវិកា​ ដែលបរិច្ចាក​ដោយបងប្អូន​ខ្មែររស់នៅ ប្រ​ទេសបារាំង ​តាមរយៈឯក​ឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ​ដើម្បីជួយឧបត្ថម្ភដល់​មន្ទីរពេទ្យ ​គន្ធបុប្ជានៅ​ក្នុងប្រទេស​កម្ពុជាផងដែរ។​
គួរបញ្ជាក់ថា ​ជំនួបរវាង​ឯកឧត្តម ​ហ៊ុន ម៉ាណែត និ​ងអ្នកគាំទ្រគណបក្ស​ប្រជាជននៅ​ប្រទេស បារាំងនេះ ​គឺរៀបចំដោយ​ក្រុមគណោៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជាប្រចាំ​ប្រទេសបារាំង ​និងធ្វើឡើង​ក្នុងគោលបំណង​ពង្រឹងគណបក្ស​ប្រជាជនកម្ពុជានៅ​ប្រទេសបារាំង។​ ពិធីនេះដឹក​នាំ ដោយ ​ឯកឧត្តម នុត ​ណារ៉ាង ​ប្រធានសាខា​គណបក្សប្រជាជន​កម្ពុជា ប្រចាំ​ប្រទេសបារាំង ​និងមានការចូ​លរួមពីសំណាក់​ប្រធានសាខា​គណបក្សប្រជាជន​កម្ពុជា តាម​បណ្តាទីក្រុងនានា ​នៃប្រទេសបារាំង​ផងដែរ៕​

No comments:

Post a Comment