Tuesday, December 01, 2015

សម្តេចកិ​ត្តិ​ព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ផ្ញើ​សារ៥ចំណុ​ចជូនជ​ន​រួមជាតិ ក្នុងឱ​កា​សទិវា​ពិភពលោ​ក​ប្រយុទ្ធនឹង​ជំងឺ​​អេ​ដស៍ ១ធ្នូ ឆ្នាំ២០១៥

ក្នុងឱកាសទិវាពិភ​ពលោកប្រយុទ្ធនឹងជំ​ងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៥ខាង​មុខនេះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធា​នកាកបាទក្រហមក​ម្ពុជា ដែលជាឥ​ស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្ម​ភាពរួមអគ្គលេខាធិការអង្គ​ការសហប្រជាជាតិ ដើម្បីសុខភាព​ស្រ្តី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ​នៃវេទិកាភាពជា​អ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ី​ហ្វិកឆ្លើ​យតបមេរោគ អេដស៍ និងជំងឺអេដស៍ បា​នផ្ញើសារ៥ចំណុចដែល​មានសារៈសំខាន់ជូនជនរួម​ជាតិខ្មែរ​ធ្វើយ៉ាងណាមានការប្រុងប្រយ័ត្នខ្ពស់ចំ​ពោះជំងឺអេដស៍។
ចំណុចទី១ សម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិតបាន​លើកឡើងក្នុងសារលិ​ខិតរបស់សម្តេចថា ត្រូវចេះស្វែង យល់ពីការបង្ការមេរោគអេ​ដស៍ និងចេះការពារខ្លួ​នកុំឲ្យឆ្លងមេរោគ​នេះជាដាច់ខាត ជាពិសេស ក្មួយៗជាយុវជន ​យុវនារីត្រូវចងចាំថាការកា​រពារគឺចាប់ផ្តើមពីខ្លួ​នអ្នកផ្ទា​ល់។ ទី២ ចំពោះអ្នក ដែលសង្ស័យថាខ្លួនបាន ប្រឈមនឹង​ការឆ្លងមេរោគអេដស៍ និងអ្នករស់នៅជាមួយមេរោគអេ​ដស៍ សូមប្រញាប់រួស​រាន់ទៅ ពិនិត្យឈា​មរកមេរោគអេដស៍​និងទៅទទួល​សេវាថែទាំពីមណ្ឌល សុខភាពឲ្យបានទៀងទា​ត់ ព្រមទាំងជៀសវាងដា​ច់ខាត កុំចម្លងទៅអ្នកដ៏ទៃ​។ ទី៣ ចំពោះស្ត្រី មានផ្ទៃពោះ សូមប្រញាប់រួសរាន់ទៅពីនិត្យផ្ទៃពោះ​ឲ្យបានទៀងទាត់ ដើម្បីទទួល សេ​វាការពារ ការចម្លងមេរោគអេដស៍ទៅ​ទារក។ ទី៤ មិនត្រូវមាក់ងាយ អ្នករស់​នៅជាមួយមេរោគ​អេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវ​បង្កើតបរិយាកាស​គាំទ្រដល់ក្រុមប្រ​​ឈម​មុខខ្ពស់ និ​ងជំងឺអេដស៍ដើម្បីទទួលបានសេវាសុខភា​ព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។ និង ទី​៥ សូមបងប្អូនជនរួមជាតិទាំងអស់ ​ជាពិសេសយុវជន ត្រូវបន្តចូលរួមប្រយុទ្ធ និងមេរោគអេដស៍ គ្រប់ពេលវេលា ជៀសវាង ការប្រ​ព្រឹត្តទាំងឡាយណា​ ដែលធ្វើឲ្យខ្លួ​នឯងក្លាយជាអ្នកប្រឈ​ម នឹងការឆ្លងមេរោគអេដស៍​។ ទោះជានៅទីណាក៏​ដោយគឺអ្នកត្រូវចេះ​ជួយអប់រំមិ​ត្តភក្តិឲ្យចេះកា​រ ពារខ្លួនដូចគ្នា៕



No comments:

Post a Comment