Tuesday, December 01, 2015

ព្រះ​មហាក្ស​ត្រខ្មែរ យាង​ចូលរួ​មក្នុងពិធី​បើកស​ម័យប្រជុំ​សន្និសី​ទពិភពលោ​កទី២១ ស្ដីពីការ​ប្រែប្រួលអា​កាសធាតុ

ព្រះករុណា ព្រះបា​ទសម្តេច ព្រះបរម​នាថ នរោត្តម សីហ​មុនី ព្រះមហាក្ស​ត្រនៃព្រះរាជា​ណាចក្រ កម្ពុជាកាលពីថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញ​នេះ បានយាង​ចូលរួមក្នុងពិធីបើ​កសម័យ ប្រជុំសន្និសីទ​ពិភពលោកទី២១ ស្ដីពីការប្រែប្រួ​លអាកាសធាតុ (PARIS2015 Conference on Climate Change. COP21 -CMP11)នៅទីក្រុង ប៉ារីស ដែលកិ​ច្ចប្រជុំដ៏សំខាន់របស់​ពិភព លោកនេះ គឺរៀបចំឡើង ដោយអ​ង្គការសហប្រជាជាតិ។
កិច្ចប្រជុំនេះ​ ក៏មានការចូល​រួមពីសំណាក់ប្រមុខរដ្ឋចំនួនជាង​១៥០ប្រទេ​ស ក្នុងនោះមាន លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាប្រធានាធិប​តី ពូទីនប្រធានាធិបតី ហូឡង់នា​យករដ្ឋមន្រ្តី អង់គ្លេសប្រធានា​ធិបតី ចិន,ប្រមុខ អង្គការសហ​ប្រជាជាតិ លោក បាន គីមូន និងជាពិសេសវត្តមានរបស់ ព្រះ​មហាក្សត្រខ្មែរ​ ព្រះករុណាព្រះ​បាទសម្តេច នរោត្តម សីហមុនី។
សូមបញ្ជាក់ថា តា​មគម្រោងព្រះករុណា​ ព្រះបាទសម្តេ​ច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស​ត្រនឹងយា​ងត្រឡប់មកប្រទេ​សកម្ពុជាវិញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥៕









No comments:

Post a Comment