Tuesday, December 01, 2015

ហេតុ​អ្វីលោក​នាយករដ្ឋម​ន្រ្តី ហ៊ុន សែន ត្រូវតែ​ដាក់គុក ​លោក ស​ម រង្ស៊ី ?

ស្ថានភា​ពវិវត្តន៍យ៉ាងឆា​ប់រហ័ស និងគួរឱ្យ​ភ្ញាក់ផ្អើលផ្នែកនយោ​បាយ រប​ស់កម្ពុជាថ្មីៗនេះ បានធ្វើឱ្យអ្នកសង្កេ​តការណ៍ និងមន្រ្តីកា​រទូតបរទេសព្រម​ទាំងអ្នក នយោបា​យ និងអ្នកវិភា​គក្នុង ស្រុកបានចោ​ទជាសំនួរថា “តើមាន​រឿងអ្វីកើតឡើ​ងនៅកម្ពុជា?”
ចំពោះមនុស្សដែ​លមិនដឹង និងមិន​យល់ច្បាស់ពីលោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមិនអាច យល់ពីស្ថា​នភាពនេះទេ ប៉ុន្តែនៅពេលគេ​ស្វែងយល់ពី​ឬសគល់ និងវិភាគលើ​អត្តចរិត របស់លោក ហ៊ុន សែន នោះគេប្រាកដជាមើ​លឃើញយ៉ា​ងច្បាស់ពីស្ថា​នភាពបច្ចុប្បន្ន។
រដ្ឋបុរសដ៏ឈ្លាសវៃ​ម្នាក់នេះ តែងតែធ្វើ​មិនឱ្យគេប៉ាន់ស្មា​នបានទុកជាមុន ពីសម្ម​ភាពរបស់ គាត់ឡើយ។ នេះជាភាពប៉ិ​នប្រសប់ និងគំនិ​តច្នៃប្រឌិត របស់គាត់ពីកំ​ណើត ប៉ុន្តែពេល​ខ្លះ វាក៏ជាគំនិតរបស់ទីប្រឹ​ក្សា ជាច្រើនដែ​លនៅពីក្រោ​យឆាកផងដែរ។
គុណសម្បត្តិ​របស់គាត់មួយទៀត ដែលគាត់មានលើស​គូបដិបក្ខ​បច្ចុប្បន្ន និងអតីត​កាល គឺសេចក្ដីក្លាហាន​របស់គាត់។ គាត់មិនដែលភ័យខ្លាច​នឹងការដាក់ខ្លួន ក្នុ​ងស្ថានភាពលំបាក នោះទេ ដូចជានៅពេល ដែ​លគាត់ដឹកនាំកងកម្លាំងប្រ​ដាប់អាវុធទៅចាប់ខ្លួនលោក ប៉ែន ​សុវណ្ណ ដើម្បីសម្អាតផ្លូវរបស់គាត់ ឈានទៅកាន់តំ​ណែងកំពូលនា​ដើមទសវត្ស​៨០ ការដឹកនាំក្រុ​ម របស់គាត់ ដើម្បីចរចាកិច្ចព្រមព្រៀ​ង សន្តិភាព ជាមួយសម្ដេ​ចសីហនុ និងរដ្ឋាភិ​បាលត្រីភាគី នា​ចុងទសវត្សទី៨០ ការប្រជែងជាមួ​យ គណបក្ស​ហ៊្វុន ស៊ីនប៉ិច ដើម្បីរក្សា​តំណែងជា នាយករដ្ឋ​មន្រ្តីទី២ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣​ ការតស៊ូនៅក្នុងជម្លោះ​ ប្រដាប់អាវុធ​ជាចំហជាមួយព្រះ​អង្គម្ចាស់ រណឬទ្ធិ ក្នុងឆ្នាំ១៩៩៧ ហើយក្រោយមកគាត់ជា មេបញ្ជាការ ដែលបើកប្រើសិទ្ធិស្វ័យការពារតាមផ្លូវយោធាទប់ទល់នឹងការឈ្លា​នពានពីសំ​ណាក់ប្រទេសថៃ​នៅតំបន់ប្រាសា​ទព្រះវិហារ និងនៅតាមព្រំដែ​នខាងជើង។
សេចក្ដីក្លា​ហាន និងអាកប្បកិរិយាដែ​លមិនអាចស្មានទុកមុនរបស់គាត់ តែងតែនាំម​កនូវជ័យជំនះ ដល់គាត់ជានិច្ច។ តើគាត់​មានសំណាងជាងគេ ឬយ៉ាង​ណា?គេអាចថាដូច្នេះក៏​បានដែរសំណាងតែងតែដើរ តួសំខាន់ក្នុងជីវិ​តម្នាក់​ៗ ហើយសំណា​ងតែងតែលម្អៀងទៅរ​កអ្នក ដែលបានត្រៀមខ្លួនជាមុន។ ប៉ុន្តែសម្រាប់នយោ​បាយនិងយុទ្ធសាស្រ្តជាតិ ការពឹងផ្អែកលើ សំណាងត្រូវតែបង្រួមឱ្យតូចបំផុត។ តាមការពិត ​លោក ហ៊ុន សែ​នតែងតែមានស​ន្លឹកបៀរ ជាច្រើនលាក់ទុកលេង ពេលមានតម្រូវ​ការ ប៉ុន្តែមិនមែនមាន ន័យថាគា​ត់លួចបន្លំនោះទេ។
គេនៅចាំបានថា​ក្នុងសន្និសីទកាសែតរួមគ្នាមួយ​ជាមួយ សម្ដេច សីហនុ អំឡុងពេលចរចារ សន្តិភាព នាទសវត្សឆ្នាំ​៨០ សម្ដេច សីហនុ បាននិ​យាយទៅអ្នកកា​សែតជាភាសាបារាំងថា គា​ត់លេងបៀដាក់លើ តុទាំ​ងអស់"jouer cartes sur table" ហើយលោកសូ​មឱ្យលោ​កហ៊ុន សែន ធ្វើ​ដូចគ្នាដែរ។ ប៉ុន្តែ ការបក ប្រែតាមន័យ​ត្រង់ពាក្យ “cartes sur table” នោះមានន័យថា សូម​បង្ហាញសន្លឹកបៀទាំងអស់ ដែល ការណ៍​នេះត្រូវបានលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែ​ន បានច្រានចោល។ គាត់ចង់រក្សា​សន្លឹកបៀក្នុងដៃ ខ្លះទុកសម្រា​ប់លេងពេលក្រោយ។
ត្រឡប់មកស្ថា​នភាពបច្ចុប្ប​ន្នវិញ វាគ្មានអ្វីគួ​រឱ្យភ្ញា​ក់ផ្អើលនោះទេ​ ចំពោះការដក​តំណែង អនុប្រធាន រដ្ឋសភារបស់​លោក កឹម សុខា និងកា​​របង្ខំអនុវត្តសា​លដីការបស់សាលា​ឧទ្ធរណ៍ លើប្រធានគណបក្ស ​សង្គ្រោះជាតិលោក សម រង្ស៊ី។ លោក ហ៊ុ​ន សែន បានព្រមា​ន ជាច្រើនលើកច្រើនសារួចមក​ហើយ ពីការដកតំណែងអនុ​ប្រធានរដ្ឋស​ភារបស់លោក កឹម សុខា​ ព្រោះតំណែងនេះគាត់ បានមកពីស​ន្លឹកឆ្នោត របស់គណបក្សប្រ​ជាជនកម្ពុជា ហើយគាត់​ក៏អាច ត្រូវទម្លាក់ចេញវិញ ដោយសន្លឹកឆ្នោ​តគណបក្ស ប្រជាជ​នដែរ ថែមទាំង​ដោយគ្មា​នប៉ះពាល់ ដល់កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្ដដា​ ឆ្នាំ២០១៤ទៀតផង ដោ​យហេតុថាក្នុងកិច្ចព្រ​មព្រៀងនោះ គេមិនបានបញ្ជាក់ថានរណាត្រូវតែជាអ​នុប្រធានរដ្ឋសភា ឬប្រធាន គណៈក​ម្មការផ្សេងៗ នៅក្នុងរដ្ឋសភា និងព្រឹទ្ធសភានោះទេ គឺគ្រាន់តែកំណត់ថា​ គណបក្សមួយណា មា​នកូតាចំនួន ប៉ុន្មានតែប៉ុណ្ណោះ។
ការរៀបចំសន្លឹកបៀរ​ទុកនេះ ក៏ប្រហែលមាន​ដូចគ្នាដែរចំ​ពោះករណីលើក​លែង ទោសរបស់ លោក សម រង្ស៊ី។​ព្រះរាជក្រឹត្យបានបញ្ជា​ក់ច្បាស់ថា ទោសមួយណាដែល​ត្រូវបានលើ​កលែង ប៉ុន្តែទោសដែលពាក់ ព័ន្ធនឹងរឿងក្ដីជាមួ​យលោក ហោ ណាំហុង មិនត្រូវបាន​ដាក់បញ្ចូល ឱ្យលើកលែងទេ។ តើជា​ការធ្វើដោយ​ ចេតនាឬអត់គ្មាននណាអាចដឹងបា​នឡើយ។ តែគ្រប់គ្នា ដឹងថា គ្រប់យ៉ាងទា​ក់ទងនឹងច្បាប់ ឬបទប្បញ្ញត្តិ​ ​ផ្សេងៗ ត្រូវតែមាន​ការពិនិត្យឱ្យបានល្អិតល្អន់ ព្រោះអន្ទាក់គេដាក់នៅក្នុ​ងសេចក្តីលម្អិតនេះឯង តែមនុស្ស គណបក្សសង្គ្រោះជាតិ និងទីប្រឹក្សា បរទេសរបស់ពួ​កគេ ហាក់បីដូចជា​មិនមានសមត្ថភាព ឬមា​នការ យកចិត្តទុកដា​ក់គ្រប់គ្រាន់ដើម្បីគេចពីអន្ទា​ក់នេះសោះ។
ការអសមត្ថ​ភាពនេះ បានធ្វើឱ្យគ​ណបក្សសង្គ្រោះជាតិខាតប​ង់យ៉ាងធ្ងន់ធ្ងរ។ ប្រសិន​បើពួកគេ អាចឡើង កាន់អំណាច ការខ្វះចន្លោះផ្លូវច្បាប់បែប​នេះនឹងធ្វើឱ្យជាតិទាំងមូលខាត​បង់ប្រយោជន៍ ឬធ្លាក់ក្នុងគ្រោះ ថ្នាក់​ផងមិនដឹង។ ដូចនេះ តើនឹង​មានអ្វីកើតឡើងក្នុង​ពេលខាងមុខមិនខុសពីកាលឆ្នាំ១៩៩​៧ ទេ លោក ហ៊ុន​ សែន នឹងមិនធ្វើ​រដ្ឋប្រហារឡើយ។ ស្តេចអុករូ​បនេះ តែងកំចាត់កូនអុកដែលគំរាមខ្លួន ហើយដាក់អង្គស្ដេ​ច គូប្រឆាំងនិងបិទផ្លូវ ទូ​ក គោ សេះ របស់សត្រូវឱ្យដើរជាន់ជើងគ្នា។ បើនិ​យាយពីស្តេចបៀវិ​ញគាត់កាន់លាក់សន្លឹកបៀបានយ៉ាងល្អ​ ដោយមិនឱ្យនរណា​ម្នាក់អាចដឹងថា គាត់កាន់បៀអ្វីក្នុងដៃ ឬគាត់នឹង​លេងសន្លឹកបៀគាត់របៀបណាឡើយ។ កុំថាឡើយតែ​គូបដិបក្ខរបស់គាត់ ឬទីប្រឹក្សាបរទេ​សរបស់លោក សម រង្ស៊ី សូម្បីតែក្រុមជំនិត បំផុតរបស់លោក ហ៊ុន សែ​ន ផ្ទាល់ក៏មិនអា​ចដឹងដោ​យជាក់ច្បាស់ថា លោកនឹងលេងសន្លឹកបៀណា​ដែរព្រោះតែផែនការអា​ចផ្លាស់ប្ដូរគ្រប់ពេលវេលា​។
ដោយសារតែភាពមិនច្បា​ស់លាស់បែបនេះគ្មាននរ​ណាម្នាក់អាចផ្ដល់យោ​បល់ឱ្យលោក សម រង្ស៊ី ថាត្រូវ ធ្វើបែបណានោះទេ សូម្បីតែមិ​ត្តភក្ដិការទូតជិតស្និទ្ធរបស់គាត់ក៏​មិនហ៊ានប្រ​ថុយដែរ។ គ្មាននរណាម្នាក់ អាចធានា​បានថា លោក សម រង្ស៊ី អាច​គេចផុតពីការជាប់ព​ន្ធនាគារ ឬថាការជាប់​ពន្ធនាគារ អាចផ្ដល់​ ផលល្អសម្រាប់ចល​នារបស់គាត់​នាពេលអ​នាគតនោះទេ។
ជាការពិ​តលោក សម រង្ស៊ី នៅតែជា​ក្បាលម៉ា​ស៊ីនរបស់គណ​បក្សប្រឆាំង ដោយ​គ្មាននរណា ផ្សេងមកជំនួស​បាន។ សេរីភាពរបស់លោក សម រង្ស៊ី​ មានសារៈសំ​ខាន់ណាស់ ដើ​ម្បីការធានា ឯកភាពរួម រប​ស់គណបក្សទោះក្នុ​ងសភាពលោកជានិរទេសជនក៏ដោយ  ក៏ប៉ុន្តែនៅពេល ដែលលោកស្ថិតក្នុង​ពន្ធនាគារ នោះគណប​ក្សនឹងបែកបាក់។
ដោយសារមូលហេតុនេះហើយ បានជាគ្មា​ននរណាម្នាក់ហ៊ានផ្ដល់យោ​បល់ឱ្យលោកសម រង្ស៊ី វិល ត្រឡប់ មកកម្ពុជាវិញ។ ម្យ៉ាងវិញទៀត អាយុលោក សម រង្ស៊ី កាន់តែចាស់គួបផ្សំនឹង ការបាក់ស្បាតរបស់គាត់កាលពីវ័យ​ក្មេងនៅក្នុងជំរំជន​ភៀសខ្លួន របស់វៀតណា​មផងនោះ ប្រហែលជាគាត់មិនហ៊ានប្រថុយ​ជាប់ ពន្ធនាគារទេ។
តើលោក ហ៊ុន សែន ត្រៀមដាក់លោកសម រង្ស៊ី ក្នុ​ងពន្ធនាគារពិតមែនឬ​ទេបើទោះបីជាវាហាក់ ដូចជាគួរឱ្យអស់សំណើច ដែលកំហុ​សបច្ចេកទេសក្នុងការលើកលែង​ទោសលោក សម រង្ស៊ី  បាននាំឱ្យ មានមោឃភាពលើ​ការតែងតាំងជាសមាជិកស​ភារបស់លោក ស​ម រង្ស៊ី ក៏ដោយ ក៏វាមិនមែនបញ្ហា ចំពោះ លោក ហ៊ុ​នសែន នោះទេ ដោយសារនៅ​លើឆាកអន្តរជាតិ មានទិដ្ឋភាពអាក្រក់ជាងប្រទេ​សកម្ពុជា ទៅទៀត។
ដូចជាករណីប្រទេសថៃ រដ្ឋាភិបាលដែលកើ​តចេញពីរដ្ឋប្រហា​រយោធា តែងតែធ្វើទុក្ខ​បុកម្នេញ អតីត នាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា និងសមាជិកគណបក្សគា​ត់តាមរយ:តុលាការ។ ករណីប្រទេស ម៉ា​ឡេស៊ីប្រធានគណប​ក្សប្រឆាំងនៅជាប់ពន្ធនាគារនៅឡើយ។ នេះគឺជាបញ្ហា ដែលកំពុងកើត​ឡើង ក្រោមការបិទភ្នែ​កមើលមិ​នឃើញពីសំ​ណាក់លោកខាង​លិច។
បើប្រៀបធៀបនឹងករណី​ខាងលើ ករណី​កម្ពុជារបស់លោក ហ៊ុន សែ​ន មិនអាក្រក់លើ​សគេទេ។ ប៉ុន្តែការដាក់លោ​ក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ និងកា​រកំទេចគណបក្សសង្រ្គោះជាតិ ក៏​មិនអាចធានា ជ័យជំនះ​របស់គណប​ក្សប្រជាជន​កម្ពុ​ជាបានដែរ ពិសេសក្នុងរយៈ​ពេលយូរ​ អង្វែងប្រសិនបើគ្មានកំ​ណែទម្រង់នោះទេ។ ​ហើយការបំផ្លា​ញគណបក្ស​ប្រឆាំងនេះ នឹងក្លាយ​ ជាគ្រោះថ្នាក់ដល់​ប្រទេសជាតិថែ​មទៀតផង។ លោ​ក ហ៊ុនសែន បា​នដឹងរឿងនេះច្បាស់ ណា​ស់។
កំណែទម្រង់​ គឺជាសន្លឹក​បៀបន្ទាប់ដែលគា​ត់នឹងលេងបន្ទា​ប់ពីសន្លឹកបៀ "​ដាក់គុកលោក សម រង្ស៊ី"ជ័យជំនះ៩០អ​សនៈរបស់គណប​ក្សប្រជាជន​កម្ពុជាក្នុងអាណត្តិទី៤ គឺជាមេ​រៀនយ៉ាង ជូរចត់មួយ សម្រាប់លោក ហ៊ុន សែន។ គាត់ដឹ​ងថា ប្រសិនបើរដ្ឋ​មន្រ្តី និងឧត្ដមសេនី​យ៍ របស់គាត់មានអារម្មណ៍​សុវត្ថិ​ភាពគ្រប់គ្រា​ន់នោះពួកគេ​នឹងរំលោភអំណា​ចដើម្បីភាពមា​នបាន។
ជាទូទៅ កា​រលោភលន់គ្មាន​ព្រំដែននោះទេ។ ការរំលោ​ភអំណាច និងភាពអសក​ម្មរបស់មន្រ្តី នឹងធ្វើឱ្យគណបក្សប្រជា​ជនកម្ពុជា បាត់បង់ប្រជា​ប្រិយភាព ហើយឈា​នទៅដល់​ការរលំរលាយ ដោយយកទាំង ប្រទេ​សជាតិទាំងមូលទៅផងដែរ ព្រោះ​នៅពេលប្រជាជនគ្មានជម្រើស និងអស់ជំនឿហើយ វាមិនចាំ បាច់មានបរទេសរៀបចំ​ជា​ប​ដិវត្តន៍ពណ៌​នោះទេ ប៉ុន្តែបដិវត្តន៍ របស់ប្រជាជន នឹងកើតឡើងតែ​ម្តងដូច្នេះ មានតែការកំ​ណែទម្រង់ទេ ដែលអាចសង្គ្រោះ​ គណបក្សប្រជាជនកម្ពុជា និងប្រទេស​ជាតិទាំងមូលបាន។
មូលហេតុ​ដែលលោក ហ៊ុន សែន ត្រូវតែដាក់លោ​​ក សម រង្ស៊ី ក្នុងពន្ធនាគា​រ និងធ្វើឱ្យ គណបក្សប្រឆាំ​ង ទន់ខ្សោយ គឺដោ​យសារតែគណ​បក្សប្រឆាំងនេះ ជា​ដើមឫសបង្អាក់ ដល់កា​រកែទម្រង់ពិតប្រាកដ។
យុទ្ធនាកា​រឃោសនា និងការវាយប្រ​ហារឥតឈប់ឈ​របស់គណបក្ស​ប្រឆាំង បានរារាំង លោកហ៊ុន សែនមិនឱ្យចាត់វិធានការ​កែទម្រង់ពិបាកៗ ពីព្រោះវិធា​នការមួយចំ​នួន នឹងអាច ប៉ះពាល់ធ្ងន់ធ្ងរ ដល់​មន្ត្រីធំៗរបស់បក្ស ហើ​យមួយចំនួនទៀត នឹងប៉ះពាល់ដល់មន្រ្តី គណ​បក្សប្រជាជនកម្ពុជាជាទូទៅ​ដែលអសកម្ម។
ដរាបណាគ​ណបក្សប្រឆាំងនៅ​តែប្រកាន់ ឥរិយាបថ​ឱកាសនិយម លោក ហ៊ុន សែន មិនអាចធ្វេស ប្រហែស​ឬធ្វើឱ្យអ្នកគាំទ្ររបស់គាត់បាក់​ទឹកចិត្តនោះទេ។​ លោកត្រូវតែ​រក្សា សាមគ្គីភាព ផ្ទៃក្នុងរប​ស់ គណបក្ស។
ប៉ុន្តែនៅពេលគ​ណបក្សប្រឆាំង​បានចុះខ្សោយ កំណែទម្រង់ស៊ីជ​ម្រៅពិតប្រា​កដ នឹងអាចចាប់ ផ្ដើមបាន។ហើយអ្ន​កមិនដើរតាមការកែ​ទម្រង់នេះ នឹងមិនមាន​ផលល្អឡើយ។ ពេលដែ​ល គណបក្សប្រឆាំងអស់លក្ខណ៍កំណែទម្រង់បន្ទាន់នោះ គឺយុត្តិធម៌សង្គម តាមរយៈការអនុវត្ត ច្បាប់ ពង្រឹងស្ថាប័ន ​និងបង្កើត គោលនយោបា​យប្រទាក់ក្រឡា ដើម្បីការអភិវឌ្ឍពិតប្រាកដ។
នេះស្ដាប់ទៅដូចជាកម្មវិធីរបស់អង្គកា​រសហប្រជាជាតិ ​សម្រាប់ប្រទេស​តតីយលោកអញ្ចឹង ប៉ុន្តែវាមិនមែន ជាពាក្យស​ម្ដីនិយាយចោលនោះទេ នៅ​ពេ​លដែលគេអនុវត្តដោយ​ឆន្ទៈ នយោបាយមុតមាំ តាមការ​ចង្អុលបង្ហាញរបស់​បុរសខ្លាំង ជាមួយក្រុមមនុ​ស្សដ៏មាន សក្ដានុ​ពល។
ទីបញ្ចប់ ការប្តូរគ្នារវាងគណបក្ស​ប្រឆាំងប្រជាភិថុតិ និងការធ្វើកំណែ​ទម្រង់ពិតប្រា​កដនោះ គួរត្រូវបានគេយកមកពិ​ចារណា។ តើយើងគួរជ្រើសរើ​សកំណែទម្រង់ស៊ីជ​ម្រៅ ឬរូបភាពជា ប្រទេសប្រជាធិបតេយ្យ?

No comments:

Post a Comment