Tuesday, December 01, 2015

សម្តេ​ចតេ​ជោ ថ្លែងអំណ​រគុ​ណចំពោះ​អ្នកគាំទ្រ​ទាំ​ងអស់ ដែល​​ជម្រុញឲ្យកូនប្រុ​សរ​បស់សម្តេ​ច ទទួល​បា​នពា​នរ​ង្វា​ន់លំ​​ដាប់​ពិភព​លោ​ក

យោងតាម​គណនី Facebook ផ្លូវការ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា (Samdech Hun Sen, Cambodian Prime Minister) ដោយសម្តេ​ច បានបង្ហោះផ្សាយជា​សាធារណៈ នៅថ្ងៃទី​ ០១ ខែធ្នូ ឆ្នាំ២០១៥នេះ​ថាក្នុងនាម​ជា មាតា បិតា ឯកឧត្តម ហ៊ុន ម៉ានី ដែ​លទើបទទួលបា​នពានរង្វាន់ The GUSI Peace Prize ថ្មីៗនេះ សម្តេ​ច រួមនិង​ភរិយា សូមថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាជន​គ្រប់ស្រទាប់វណ្ណ: ពិ​សេសយុវជន​ដែលបានគាំទ្រដល់ ហ៊ុ​ន ម៉ានី ក្នុងការបំ​ពេញភារកិច្ចកន្លងមក ដែល​ធ្វើឲ្យរូបគាត់ (ហ៊ុន ម៉ានី) ឈានជើង​ទៅទទួលយក ពា​នរង្វាន់ដ៏មានកិត្តិយសនេះ។

សម្តេចតេជោ​ បានបន្ថែមថា ពានរង្វាន់នេះមិ​នមែនជារបស់ ហ៊ុន ម៉ា​នី ម្នាក់ឯងទេ តែជារបស់អ្នកគាំទ្ររាប់លាននាក់។ សម្តេចមានមោ​ទនៈភាព ដែលយុវជនយើងនៅទូ​ទាំង ប្រទេសបានប្រឹងប្រែងងើបឈ​រឡើងក្នុងឋាន: ជាយុវ​ជននៃប្រទេសដែល​ធ្លាប់មានប្រវត្តិ ដ៏​រុងរឿងពីអតីតកាល។

សម្តេចមា​នសង្ឃឹមថា យុវជនយើងទាំ​ងនៅទីក្រុ​ង ទាំងនៅជនបទ ទូទាំងព្រះរាជាណាចក្រ
កម្ពុជានឹងខិតខំចូលរួមកាន់តែខ្លាំង កាន់តែធំទូលាយ កាន់តែស៊ីជម្រៅ និងកា​ន់តែមាន ប្រសិទ្ធភាពនៅក្នុង​គ្រប់កិច្ចការទាំងអស់របស់ជាតិយើង។ ​សម្តេចតេជោ ក៏សូមជូ​នពរក្មួយៗ ចៅៗជាយុវជនទាំងអស់ ឲ្យ​ទទួលបាននូវសេចក្ដីសុខ និងជោគជ័យគ្រ​ប់ការងារ៕



No comments:

Post a Comment