Friday, August 09, 2019

ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្ដាហ៍ និងផ្សព្វផ្សាយផែនការសំខាន់ៗមួយចំនួន

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរប្រចាំសប្ដាហ៍ដើម្បី៖
– ត្រួតពិនិត្យការងារប្រចាំសប្ដាហ៍ និងលើកទិសដៅបន្តសម្រាប់សប្ដាហ៍បន្ទាប់។
– ផ្សព្វផ្សាយផែនការរបស់លោកទេសរដ្ឋមន្ត្រី ដោយតម្រូវឲ្យមន្ត្រីរាជការមន្ទីរ ត្រូវជិះកង់ត្រួតពិនិត្យផ្លូវ បានអាចមើលឃើញកន្លែងខូច។
– ផ្សព្វផ្សាយផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
– ផ្សព្វផ្សាយផែនការត្រៀមរៀបចំបុណ្យផ្កាសាមគ្គីរបស់មន្ទីរ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
– ផ្សព្វផ្សាយផែនការត្រៀមរៀបចំកច្ចប្រជុំត្រីមាសទី៣។
– ផ្សព្វផ្សាយផែនការត្រៀមរៀបចំវេទិការសាធារណៈ ជាមួយមន្ត្រីរាជការរបស់មន្ទីរ។
– ផ្សព្វផ្សាយផែនការសំខាន់ៗមួយចំនួនទៀត
– ពិភាក្សាបញ្ហាផ្សេងៗ។
លោក កែវ ពៅ បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីច្បាប់ផ្សេងៗ ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីអោយប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុតក្នុងឆ្នាំ២០១៩នេះ។
កម្មវិធីប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ និងមន្រ្តីពាក់ព័ន្ធក្នុងមន្ទីរចូលរួមផងដែរ៕


No comments:

Post a Comment