Friday, August 09, 2019

រដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩​ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាព លោក ហូរីណូអ៊ូឈី ហុីដេហុីសា ( HORINOUCHI Hidehisa ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
បន្ទាប់ពីចប់ពិធីសម្ពោធលោក​ ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសមជាមួយលោក​ ហូរីណូអ៊ូឈី ហុីដេហុីសា ( HORINOUCHI Hidehisa ) ដែលចប់អាណត្តិក្នុងការបំពេញភារកិច្ចការងារការទូតរបស់លោក។
អភិបាលរាជធានីភ្នំពេញ បានកោតសរសើរការងាររបស់លោកឯកអគ្គរដ្ឋទូត ដែលបំពេញភារកិច្ចនាពេលកន្លងមកនេះ ដោយបានជួយដល់រាជធានីភ្នំពេញទាំងវិស័យអប់រំ វិស័យដឹកជញ្ជូនសាធារណៈ ( ប្រព័ន្ធចរាចរណ៍ ប្រព័ន្ធប្រឡាយ-លូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ )។ល៕





No comments:

Post a Comment