Friday, August 09, 2019

ជំនួបពិភាក្សាការងារជាមួយលោកស្រី ប៉ូលីន ថាមេស៊ីស អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ

នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ប៉ូលីន ថាមេស៊ីស អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (United Nations Resident Coordinator)។
គោលបំណងនៃជំនួបពិភាក្សានេះ គឺផ្ដោតទៅលើរបៀបវារៈមួយចំនួន ដូចជា ការតាមដានវឌ្ឍនភាពនៃសំណើរបស់រាជរដ្ឋាភិបាលដែលបានលើកឡើងក្នុងវេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (HLPF) និងការត្រៀមខ្លួនសម្រាប់វេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (HLPF) ដែលនឹងរៀបចំនៅខែកញ្ញា ឆ្នាំ២០១៩ ៕






No comments:

Post a Comment