Friday, August 09, 2019

នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ ព្រឹទ្ធសភា នឹងប្រកាសទទួលស្គាល់សមាជិក១រូប និងបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប

ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីប្រកាសទទួលស្គាល់ សមាជិកព្រឹទ្ធសភា១រូប និងការបោះឆ្នោតជ្រើសតាំងសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានព្រឹទ្ធសភា ដែលទទួលបាន។
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖
១៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤
២៖ ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន១រូប សម្រាប់ជំនួសសមាជិក ដែលត្រូវបញ្ចប់អាណត្តិ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា៖

No comments:

Post a Comment