ក្រសួងពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការសាកល្បង ក្នុងការផ្តល់វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D) សម្រាប់នាំចេញកសិផល ទៅប្រទេសជាប់ព្រំដែន ទៅឲ្យមន្ទីរពាណិជ្ជកម្ម ខេត្តក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ផលិតករ និងអ្នកនាំចេញកសិផល អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញទម្រង់ ឌី (C/O Form D) តាមប្រព័ន្ធស្វ័យប្រវត្តកម្ម តាមរយៈគេហទំព័រ https://co.moc.gov.kh ហើយត្រូវចុះហត្ថលេខា និងទទួលយកវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (C/O Form D) នៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួនស្ថិតនៅ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលមានខ្លឹមសារទាំងស្រុង៖
No comments:
Post a Comment