Thursday, February 28, 2019

ក្រុមការងារចុះបញ្ជីដីធ្លី ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូន​ប្រជា​ពល​រដ្ឋ ២ភូមិ ក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

កំពង់ឆ្នាំង៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានចាត់តាំងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងភូមិដំរឹប និងភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លី បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារចុះបញ្ជី ជា ពិសេសលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។
ដូចគ្នានេះ ក្រុមការងារក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសប្រជាពលរដ្ឋម្ចាស់ក្បាលដីទាំងអស់ ដែលបានចូលរួមសហការយ៉ាងល្អក្នុងដំណើរការនៃការចុះបញ្ជី រហូតទទួលបានលទ្ធផលល្អនាថ្ងៃនេះ៕





No comments:

Post a Comment