Thursday, February 28, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរដល់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពង្រីកវិសាលភាពការងាររបស់ខ្លួនច្រើនជាងនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការសំណូមពរដល់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ឱ្យផ្តោតការងារក្នុងវិសាលភាពធំទូលាយជាងនេះដោយមិនត្រឹមតែផ្តោតតែលើបញ្ហាដីធ្លីប៉ុណ្ណោះទេ។ នេះបើយោងតាមលោក ឈឹម ផលវរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់យោបល់ ដែលបានមានប្រសាសន៍នៅក្នុងសន្និសីទបន្ទាប់ពីកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ឈឹម ផលវរុណ បានបន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការកោតសរសើរនិងគាំទ្រទាំងស្រុងចំពោះសកម្មភាពការងាររបស់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលមានសមាសភាពមកពី១៦គណបក្សនយោបាយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា យន្តការនេះគឺជាការផ្តល់តម្លៃដល់ប្រសិទ្ធភាពការងាររបស់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយលោកបានបន្ថែមថា ការសម្រេចរបស់លោកនៅក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សា គឺមានតម្លៃស្មើនឹងការសម្រេចនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីទៀតផង៕


No comments:

Post a Comment