Thursday, February 28, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តមណ្ឌលគិរី យកភ្នំដោះក្រមុំមកវិញ ដោយមិនត្រូវខ្លាចនរណាទាំងអស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាយ៉ាងដាច់ណាត់ឲ្យអភិបាលខេត្ត មណ្ឌលគិរី លោក ស្វាយ សំអៀង យកភ្នំដោះក្រមុំមកគ្រប់គ្រងវិញ ដោយមិនត្រូវឲ្យមាននរណាបំពាន ឬរំលោភយកធ្វើកម្មសិទ្ធិនោះឡើយ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
មន្ត្រីជាន់ខ្ពស់ដដែលរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព, ឆ្លើយតបនឹងការលើក ឡើងរបស់គណបក្សខ្មែរជនជាតិដើមកម្ពុជា បញ្ហាការបំពានភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអភិបាល ខេត្តមណ្ឌលគិរី យកមកវិញ ដោយមិនត្រូវខ្លាច នរណាទាំងអស់»៕
ប្រភព៖ Fresh News


No comments:

Post a Comment