Thursday, February 28, 2019

សិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងជាសាធារណៈពីវិស័យ ទេសចរណ៍ដល់មន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការជាមួយមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ពីវិស័យទេសចរណ៍ដល់យុវជន សិស្ស និសិ្សត មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក គាត វិសុទ្ធមុនី អនុប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងលោក អេង ស្រស់វណ្ណះ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
កម្មវិធីសិក្ខាសាលានេះមានរយះពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាញូយ៉ក ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមសរុប ១០៤នាក់ ៕



No comments:

Post a Comment