Thursday, February 28, 2019

លោកស្រី ដោក សុទ្ធា ជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តដោះស្រាយបញ្ហា ដែលនៅសេសល់

កំពង់ឆ្នាំង៖ ថ្ងៃទី២៨ ខែ កុម្ភះ ឆ្នាំ២០១៩ លោកស្រី ដោក សុទ្ធា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត និងអង្គភាពទាំងអស់ ដែលបានបំពេញតួនាទីនិងភាកិច្ចរបស់ខ្លួនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ ឱ្យបានល្អ ប្រសើរ ហើយមានការអភិវឌ្ឍគួរ​ឱ្យ​កត់​សម្គាល់លើគ្រប់វិស័យនៅទូទាំង ខេត្តកំពង់ឆ្នាំង។
លោកស្រី បានថ្លែងកោតសរសើរបែបនេះ នៅសាលប្រជុំក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ របស់ក្រុម ប្រឹក្សា ខេត្តកំពង់ឆ្នាំង ដោយមានការ អញ្ជើញចូលរួមពីលោក អៀង វុធ អភិបាលរង ខេត្តកំពង់ឆ្នាំង លោកលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីសាលាខេត្ត និង លោកលោកស្រីប្រធានអង្គភាពពាក់ព័ន្ធ ជុំវិញខេត្តផងដែរ។
ក្រោយពីពិនិត្យលើបញ្ហាប្រឈម លោកស្រី ដោក សុទ្ធា បានជំរុញអោយ អាជ្ញាធរខេត្ត និង អង្គភាពពាក់ព័ន្ធត្រូវបន្តដោះស្រាយបញ្ហាដែលនៅ សេសសល់ ស្រមតាមសំណូមពរ និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ តាមតួនាទី និង ភារកិច្ចរបស់ខ្លួនអោយបានទាន់ពេលវេលា ជាពិសេសគ្រប់ អង្គភាពត្រូវរៀបចំសោភ័ណភាពអង្គភាពរបស់ខ្លួនអោយបានល្អដើម្បីចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥ នាខែមិនា ឆ្នាំ២០១៩ ខាងមុខនេះ៕


No comments:

Post a Comment