Wednesday, November 22, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិ ចូលរួមពិធីបួងសួងសុំសុខសន្តិភាពនៅអង្គរឱ្យបានច្រើនកុះករ

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ ដោយបានបញ្ជាក់ថា នៅថ្ងៃទី ២-៣ ធ្នូ ២០១៧ ខាងមុខនេះ គឺរាជរដ្ឋាភិបាលនឹងប្រារព្ធពិធីបុណ្យបួង​សួងសុំសេចក្តីសុខដ៏ធំមួយនៅអង្គរវត្ត ដែលនឹងមានការនិមន្តព្រះសង្ឃរាប់បាត្រ ៥,០០០ ទៅ ៧,០០០អង្គ ជាមួយនឹងកម្មវិធីសាសនាមួយចំនួនទៀត។ ពិធីនេះនឹងផ្សាយផ្ទាល់ (Live) តាមទូរទស្សន៍ និងតាម Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់នៅក្នុងហ្វេសប៊ុកផងដែរថា កម្ពុជាយើងមានសុខសន្តិភាព និងស្ថេរភាពនយោបាយមកទល់សព្វថ្ងៃនេះ ទើបអាចធ្វើឱ្យយើងមានឱកាសកសាងប្រទេស និងប្រារព្ធពិធីបុណ្យជាតិធំៗដូចនេះបាន។ លោក ហ៊ុន សែន ក៏បានអំពាវនាវ និងអញ្ជើញបងប្អូនជនរួមជាតិទូទាំងប្រទេស រួមទាំងទេសចរជាតិ និងអន្តរជាតិចូលរួមនៅក្នុងពិធីបួងសួងសុំសុខសន្តិភាពដ៏ធំខាងមុខនេះនៅអង្គរវត្តផងដែរ៕


No comments:

Post a Comment