Wednesday, November 22, 2017

យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងយុវជនកាយរិទិ្ធវិទ្យាល័យ​ ហ៊ុន សែន​ បរិបូណ៌​ ចុះជួយច្រូតកាត់​ប្រជាកសិករ​ ដែលខ្វះកំលាំងពលកម្ម​

កំពង់ឆ្នាំង៖ រដូវប្រមូលផលស្រូវរដូវវស្សាមកដល់ ដោយមើលឃើញការលំបាករបស់ប្រជាកសិករខ្វះកំលាំងពលកម្ម នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកគ្រូ ឯម ចំរើន បានដឹកនាំយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិ នៃវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ចុះជួយច្រូតស្រូវអ្នកស្រី ម៉ៅ យី ដែលជាប្រជាកសិកររស់នៅភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះ អ្នកស្រី ម៉ៅ យី បានថ្លែងអំណរគុណដល់លោកគ្រូ ឯម ចំរើន ព្រមទាំងយុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តចុះជួយច្រូតស្រូវរបស់គាត់។ អ្នកស្រី ម៉ៅ យី ក៏បានជូនពរដល់ក្មួយៗទាំងអស់ឲ្យមានសុខភាពល្អ បញ្ញាឈ្លាសវៃ រៀនបានពូកែគ្រប់ៗគ្នា ដើម្បីអនាគតខ្លួនឯង និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចំរើន និងទទួលបាននូវសមិទ្ធផលថ្មីថែមទៀត៕





No comments:

Post a Comment