Wednesday, November 22, 2017

សមាជិករបស់គណបក្សសង្គ្រោះជាតិបន្តដើរចេញពីបក្សខ្លួន ដើម្បីមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ដោយសារទង្វើក្បត់ជាតិរបស់ កឹម សុខា ធ្វើអោយសមាជិករបស់គណបក្សសង្គ្រោះជាតិ បានបន្តដើរចេញ ពីពួកក្បត់ជាតិ ដើម្បីរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាស្រុកក្រឡាញ់ ខេត្តសៀមរាប។

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតសមាជិនៃគណបក្សសង្គ្រោះជាតិ១រូបឈ្មោះ ផល សេរី បានមកស្នើសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាស្រុកក្រឡាញ់។ ការមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានេះ គឺបញ្ជាក់ថា ពួកគាត់មិនគាំទ្រចំពោះការក្បត់ជាតិរបស់ កឹម សុខា ដែលជាអាយ៉ងរបស់បរទេស។ ម្យ៉ាងទៀត ពួកគាត់ក៏មិនចង់ឃើញ ប្រទេសជាតិមានសង្គ្រាម ដូចអតីតកាលនោះឡើយ តែផ្ទុយទៅវិញ គឺពួកគាត់ចង់បានប្រទេសដែលមានសុខសន្តិភាព និងការមានអភិវឌ្ឍឥតឈប់ឈរ។

គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានស្វាគមន៍ការចូលរួមរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ និងបានធ្វើការអំពាវនាវដល់បងប្អូនដទៃទៀត ដែលចង់រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាសូមរួសរាន់៕


No comments:

Post a Comment