Friday, June 30, 2017

សាលាខេត្ត​កំពង់ឆ្នាំង​ ដំណើរ​ការកិច្ចប្រជុំ​ សាមញ្ញ​លើកទី៣៧​ និងអនុម័តលើ​ សេចក្តីព្រាង​របៀបវារៈមួយចំនួន

នៅសាលាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ក្រុម​ប្រឹក្សា​ខេត្ត​បាន​ដំណើរ​ការ​កិច្ច​ប្រជុំ សាមញ្ញលើកទី៣៧ អាណត្តិទី២  ប្រចាំខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ម៉ែន ធឿន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សៀត គឹមលៀង អភិបាលរងខេត្ត។
កិច្ចប្រជុំនោះមានការចូលរួមដូចជា លោក លោកស្រី សមាជិក សមាជិកា​ក្រុម​ប្រឹក្សាខេត្ត លោក លោកស្រី​ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត នាយក​ នាយក​រង​ទីចាត់​ការ​ទាំង៥​សលាខេត្ត សរុប​៤៤នាក់។
លោក ម៉ែន ធឿន បានឲ្យដឹងថា បន្ទាប់ពី​មាន​ការ​ពិភាក្សាយ៉ាង​ផុល​ផុស អង្គប្រជុំក្រុម​ប្រឹក្សា​បានអនុម័ត​លើ៖ ១-​សេចក្ដីព្រាង​របៀប​វារៈកិច្ច​ប្រជុំសាមញ្ញលើកទី៣៧ ២-កំណត់ហេតុ​នៃកិច្ច​ប្រជុំសាមញ្ញលើក​ទី៣៦ ៣- របាយការណ៍សកម្មភាពគ្រប់វិស័យ​ខែមិថុនា របស់រដ្ឋបាល​ខេត្ត ៤-សេចក្ដីណែនាំរៀប​ចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៨-២០២០) ៥-ប្រតិទិន​ប្រជុំប្រចាំខែរយៈពេល១២ខែ(២០១៧-២០១៨) របស់​ក្រុម​ប្រឹក្សា​ខេត្ត៕




No comments:

Post a Comment