Tuesday, February 07, 2017

លោក សុខ ឥសាន៖ ការធ្វើវិសោធនកម្មច្បាប់ គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ច្បាប់ទាំងទ្បាយ ដែលត្រូវបានស្ថាប័ននីតិប្បញត្តិ អនុម័ត និងដាក់ឱ្យប្រើប្រាស់ វាស្របទៅនឹងសភាពការណ៍បច្ចុប្បន្នភាព នៅពេលអនុម័តនោះ  បើមានការព្យាករណ៍ ក៏មិនអាចប៉ាន់ស្មានបានរយៈពេលវែងទៅមុខដែរ លុះត្រាតែឆ្លងកាត់ការអនុវត្តជាក់ស្តែងមួយរយៈ ទើបលេចចេញនូវបញ្ហាមួយ ឬច្រើន ដែលលែងស្របតាមសភាពការណ៍ថ្មី
ដែលជាសំណូមពរចាំបាច់ទាមទារឱ្យមានការធ្វើវិសោធនកម្មបញ្ហាទាំងនោះ ។ លោក សុខ ឥសាន បានបន្ថែមទៀតថា នៅបណ្តាប្រទេសលើពិភពលោក ក៏គេធ្វើវិសោធនកម្មច្បាប់របស់ប្រទេសគេដែរ ។ ដូច្នេះ ការធ្វើវិសោធនកម្មច្បាប់ឱ្យស្របតាមសភាពការណ៍ គឺជាការបង្កើតប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ហើយករណីនេះ ក៏ជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ ផងដែរ៕


No comments:

Post a Comment