Tuesday, February 07, 2017

សហព័​ន្ធ​កីឡា​​ទាញ​ព្រ័​ត្រ​ក​ម្ពុជា ត្រៀម​ខ្លួនស​ម្រាប់​ព្រឹត្តិកា​រណ៍ជើង​​ឯក​​​អាស៊ី និង​អាស៊ីអា​គ្នេយ៍​​​

ភ្នំពេញ៖ ព្រឹត្តិការណ៍​​កីឡា​ទាញ​ព្រ័ត្រ​អាស៊ី និង​អាស៊ីអាគ្នេយ៍​លើក​ទី​១១ នៅប្រទេសថៃ នឹងរៀបចំឡើងនៅ ​ថ្ងៃ​ទី​២៦ ដល់ ៣០​ ខែ​មេសា ឆ្នាំ​២០១៧ ខាង​មុខ​នេះ កីឡាករទាញព្រ័ត្ររបស់កម្ពុជា ក៏នឹងមានវត្តមាននៅទីនោះដែរ។
លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ​បាន​ឱ្យ​ដឹង​ថា ការ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​នេះ​កម្ពុជា​បាន​ត្រៀម​ខ្លួនល្អរួចជាស្រេច ហើយកម្ពុជា​ក៏សង្ឃឹម​​​ថានឹងទទួល​បាន​លទ្ធផល​ល្អ ព្រម​ទាំង​​អាច​ប្រជែង​យក​មេដាយមកជូនប្រទេសជាតិវិញ។
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងបញ្ជូនកីឡាករ និងកីឡាការិនី សម្រាប់វិញ្ញាសាចំនួន​៤​ ចូលរួម​​ប្រកួតក្នុងនោះ​​​មាន ​២៣​ឆ្នាំ​បុរស ​​ក្រោម២៣​ឆ្នាំ​បុរស ក្រោម​២៣​ឆ្នាំ​នារី និង​លើ​២៣ ឆ្នាំ​នារី៕

No comments:

Post a Comment