Tuesday, February 07, 2017

លោក ផៃ ប៊ុនឈឿន ប្រកាសផ្ទេរភារកិច្ច និងការតែងតាំងប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ផៃ ប៊ុនឈឿន រដ្ឋលេខា​ធិការ​ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងការតែងតាំងមន្រ្តីរាជការស៊ីវិលក្រសួងបរិស្ថាន ចំនួន២រូប ថ្នាក់ប្រធានមន្ទីរ នៅសាលារាជធានីភ្នំពេញ។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ក្រសួងបានសម្រេចផ្ទេរភារកិច្ច លោក គាត រង្សី ពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មកជាប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ។ នៅក្នុងពិធីនោះ ក៏មានការតែងតាំង លោក ឈឹន សុធន ពីប្រធានស្តីទីមន្ទីរបរិស្ថានរាជធានីភ្នំពេញ ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺផងដែរ។
នៅក្នុងអង្គពិធីខាងលើនេះ ក៏មានការចូលរួមពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក អៀង អូននី អភិបាលរងរាជធានីភ្បំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕




No comments:

Post a Comment